ព្រឹត្តិការណ៍៣វិច្ឆិកាត្រៀមបិទបញ្ចប់
ព្រឹត្តិការណ៍៣វិច្ឆិកាត្រៀមនឹងបិទបញ្ចប់ ក្រោយការធ្វើចត្តាឡីស័ករបស់អ្នកពាក់ព័ន្ធនានា ជាពិសេសមនុស្ស ១ពាន់៨០២នាក់នៅរាជធានីនិងតាមខេត្តចំនួន១១ដែលបានអនុវត្តត្រឹមត្រូវតាមគម្រោងរបស់ក្រសួងសុខាភិ បាល។ សម្តេចតេជោហ៊ុនសែននិងភរិយានៅថ្ងៃនេះ បានបង្ហាញលទ្ធផលតេស្តអវិជ្ជមានដែលជាការធ្វើ តេស្ត ចុងក្រោយបន្ទាប់ការធ្វើចត្តាឡីស័ក១៤ថ្ងៃកន្លងមកនេះ។ សម្តេចបានមានប្រសាសន៍ការនឹងចេញទៅធ្វើការឬ ធ្វើលំហាត់ប្រាណនៅខាងក្រៅដូចធម្មតាឡើងវិញចាប់ពីថ្ងៃទី១៩វិច្ឆិកាតទៅ។
ការបិទបញ្ចប់ការធ្វើចត្តាឡីស័កនិងលទ្ធផលធ្វើតេស្តទាក់ទងនឹងព្រឹត្តិការណ៍៣វិច្ឆិកាត្រូវគេរំពឹងថានឹងត្រូវបញ្ចប់ នៅថ្ងៃទី១៩, ទី២១, ទី២៣ និងទី២៥វិច្ឆិកាជាបន្តបន្ទាប់ ក្នុងនោះរួមមាននៅរាជធានីភ្នំពេញ, ខេត្តកណ្តាល, ខេត្ត ពោធិ៍សាត់, ខេត្តព្រៃវែង, ខេត្តកំពង់ធំ, ខេត្តកំពង់ឆ្នាំង, ខេត្តកែប, ខេត្តព្រះសីហនុ, ខេត្តកំពង់ចាម, ខេត្តព្រះវិហារ និងខេត្តរតនគីរី។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាមិនមែនមានន័យថាកម្ពុជាបញ្ចប់ ការខិតខំដើម្បី ប្រយុទ្ធប្រឆាំងកូវីដ១៩នោះទេ ផ្ទុយទៅវិញគេត្រូវខិតខំច្រើនជាងមុនដើម្បីទប់ស្កាត់ឃាដករ លាក់មុខដែលគេ មើលមិនឃើញតាមរយៈការពាក់ម៉ាស ការលាងដៃ ការរក្សាគម្លាតសុវត្ថិភាពជាដើមតាមការ ណែនាំរបស់ក្រសួងសុខាភិបាល។
សម្តេចតេជោហ៊ុនសែនបានបញ្ជាក់បន្តថាការបិទបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា គឺសំដៅឱ្យក្រសួងអប់រំយុវជននិង កីឡា, ក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំបើកសាលារៀន និងសាលាបណ្តុះបណ្តាលវិជ្ជាជីវៈឡើង វិញ ព្រមទាំងធ្វើឱ្យសភាពការណ៍ គ្រប់ផ្នែកគ្រប់វិស័យវឹលទៅរកភាពប្រក្រតីដូចមុនថ្ងៃ៣វិច្ឆកាឡើងវិញ ប៉ុន្តែការ ប្រយុទ្ធជា មួយកូវីដ-១៩នៅតែជាអាទិ ភាពនៃការងាររបស់ពលរដ្ឋទាំងអស់គ្នាដដែល។ គិតរហូតមកទល់នឹងពេលនេះ ព្រឹត្តិការណ៍៣វិច្ឆិកា បានធ្វើឲ្យមានអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍មានចំនួន៤នាក់ ក្នុងនោះម្នាក់ត្រូវបានព្យា បាលជាសះស្បើយហើយកាលពីថ្ងៃទី១៦វិច្ឆិកា។