គណបក្សនយោបាយបីត្រៀមប្រកាសសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ

គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, គណបក្សខ្មែររួបរួមជាតិ និងគណបក្សខ្មែរតែមួយដែលបានចង សម្ព័ន្ធភាពជាមួយគ្នាដើម្បីការត្រៀមចូលរួមប្រកួតការបោះឆ្នោតសកលឆ្នាំ២០២៣ គ្រោងនឹងរៀបចំសន្និសីទ កាសែតរួមគ្នាមួយនាសប្តាហ៍ក្រោយ។ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យដឹកនាំដោយលោកម៉ម សូណង់ ដូ, គណបក្សខ្មែររួបរួមជាតិដឹកនាំដោយលោកញឹកប៊ុនឆៃ និងគណបក្សខ្មែរតែមួយដឹកនាំដោយលោក កែម រិទ្ធិ សិតកាលពីថ្ងៃទី៩វិច្ឆិកាឆ្នាំ២០២០ បានស្រុះស្រួលគ្នាក្នុងការបង្កើតសម្ព័ន្ធភាពមួយឈ្មោះ សម្ព័ន្ធភាពអ្នកប្រជា ធិបតេយ្យ។ សេចក្តីជួនដំណឹងមួយរបស់សម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យនៅថ្ងៃពុធនេះ បាន ឲ្យដឹងថាគណបក្ស ទាំង៣ដែលចងសម្ព័ន្ធ គ្រោងនឹងរៀបចំធ្វើសន្និសីទកាសែតមួយនៅថ្ងៃទី២៥វិច្ឆិកាខាងមុខ នេះនៅក្នុងបរិវេណ សណ្ឋាគារ Himawari Hotel Apartments ដើម្បីការប្រកាសជាផ្លូវការនូវការបង្កើតសម្ព័ន្ធភាពអ្នកប្រជាធិបតេយ្យ ខ្មែរនេះ។ យោងតាមប្រភពដែលមិនទាន់ផ្លូវការ បានបញ្ជាក់ថាក្បាលម៉ាស៊ីនដឹកនាំសម្ព័ន្ធភាពអ្នកប្រជា ធិប តេយ្យខ្មែរ ដែលត្រៀមនឹងប្រកាសនោះ គឺលោកម៉ម សូណង់ដូ ជាប្រធាន, លោកញឹក ប៊ុនឆៃ ជាអនុប្រធាន ចំណែកលោកគុជ លី គឺជាអគ្គលេខាធិការ។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner