Apple យល់ព្រមបង់ប្រាក់ពិន័យថ្មីមួយទៀតហើយ 113 លានដុល្លារ ករណីស្មាតហ្វូនស៊េរីចាស់ដំណើរការកាន់តែយឺត
បរទេស ៖ ទីបំផុតនៅសប្តាហ៍នេះ Apple បានយល់ព្រមក្នុងការបង់ប្រាក់ពិន័យថ្មីប្រមាណជា 113 លានដុល្លារទៀតទៅលើរឿងក្តីមួយដែលត្រូវបានគេដាក់ឈ្មោះថា Batterygate ។
ភាគីដើមបណ្តឹងដែលជារដ្ឋរបស់អាមេរិកចំនួន 33 បានចោទប្រកាន់ Apple ថា បានប្រើប្រាស់បច្ចេកទេសដែលបានធ្វើឲ្យម៉ូដេល iPhone ស៊េរីចាស់ៗដំណើរការកាន់តែយឺតទៅៗ និងក្នុងគោលបំណងបង្ខំឲ្យអ្នកប្រើប្រាស់ចាយលុយទិញយកស៊េរីថ្មីរបស់ក្រុមហ៊ុនជំនួសវិញ។
ទូរទស្សន៍ BBC នៅថ្ងៃព្រហស្បតិ៍នេះបានសរសេរថា ករណីដែលបានកើតឡើងតាំងតែពីឆ្នាំ 2016 ដោយក្នុងនោះវាបានធ្វើឲ្យអ្នកប្រើប្រាស់ម៉ូដេល iPhone 6 និងiPhone 7ព្រមទាំង iPhone SE រាប់លាននាក់បានជួបបញ្ហានេះខណៈដែលការឆ្លើយតបកន្លងមក Apple បានត្រឹមនិយាយថាស្មាតហ្វូនដែលដំណើរការយឺត គឺដើម្បីអាចរក្សាជីវិតថាមពលថ្មរបស់វាឲ្យបានយូរតាមតែអាចធ្វើទៅបាន។
គួរឲ្យដឹងដែរថា កាលពីខែមីនា ឆ្នាំ2020 កន្លងមកជាករណីដាច់ដោយឡែកផ្សេងទៀត Apple ក៏បានទទួលស្គាល់កំហុសរបស់ខ្លួនម្តងដែរចំពោះបញ្ហាបច្ចេកទេស ហើយក៏បានយល់ព្រមបង់ប្រាក់ពិន័យរហូតទៅដល់ 500 លានដុល្លារ៕