ក្រសួងការងារបានឱ្យគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈនៅភ្នំពេញនិងខេត្តកណ្តាល បើកដំណើរការឡើងវិញ

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលដែលត្រូវបានឱ្យផ្អាកដំណើរការមួយរយៈពេលខ្លីដោយសារព្រឹត្តិការណ៍ ០៣ វិច្ឆិកា រួច​មក នាពេលនេះ ក្រសួងការងារ បានអនុញ្ញាតឱ្យបើកដំណើរការឡើងវិញហើយ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងការងារនោថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០នេះបានឱ្យដឹងពីការបើកដំណើរការ បណ្តុះបណ្តាលឡើងវិញ ទាំងនៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាល ចាប់ពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខតទៅ។

ជាមួយគ្នាក្នុងសេចក្តីជូនដំណឹងខាងលើក្រសួងការងារក៏បានឱ្យ គ្រឹះស្ថានអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងអស់ ត្រូវគោរពតាមគោលការណ៍ស្តង់ដារ ការការពារចម្លងមេរោគកូវីដ-១៩ ដែលក្រសួងសុខាភិបាល បានណែនាំឲ្យអនុវត្តកន្លងមក មុនព្រឹត្តិការណ៍ ០៣ វិច្ឆិកា៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner