​I​IF​៖​ ​ព្រោះ​កូ​វី​ដ​១​៩​ ​បំណុល​ពិភពលោក​២​០​២​០​នឹង​កើនបំណែកកំណត់ត្រា​ដល់​​២​៧​៧​ទ្រី​លាន​ដុល្លារ

​បំណុល​ពិភពលោក​ត្រូវ​បាន​ព្យាករណ៍​ថា​ ​នឹង​កើន​ដល់​ចំនួន​២​៧​៧​ទ្រី​លាន​ដុល្លារ​អាមេរិក​ ​ត្រឹម​ចុង​ឆ្នាំ​២​០​២​០​ ​ជា​ចំនួន​ដ៏​ធំ​លើសលុប​ពុំ​ធ្លាប់​មាន​ ​ខណៈ​ដែល​បណ្តា​រដ្ឋាភិបាល​ ​និង​ក្រុមហ៊ុន​នានា​បន្ត​ចំណាយ​លើ​ការ​ឆ្លើយតបនឹង​ជំងឺរាតត្បាត​កូ​វី​ដ​១​៩​ ​នេះ​បើ​តាម​របាយការណ៍​របស់​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​អន្តរជាតិ​ (​I​IF​) ​កាលពី​ថ្ងៃ​ទី​១​៨​ ​វិច្ឆិកា​ ​ម្សិលមិញ​។​


​វិទ្យាស្ថាន​ ​I​IF​ ​ដែល​មាន​សមាជិក​របស់​ខ្លួន​ទូទាំង​ពិភពលោក​ ​រួម​មាន​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ជាង​៤​០​០​កន្លែង​ផង​ដែរ​នោះ​ ​បាន​អះអាង​ថា​ ​បំណុល​ក្នុង​ឆ្នាំ​២​០​២​០​នេះ​នឹង​កើន​១​៥​ទ្រី​លាន​ដុល្លារ​អាមេរិក​ ​ពោល​គឺ​គិត​ត្រឹម​ខែកញ្ញា​ ​មានដល់​ទៅ​២​៧​២​ទ្រី​លាន​ដុល្លារ​រួចមក​ហើយ​។​


​ប្រភព​បញ្ជាក់​ថា​ ​បណ្តា​ប្រទេស​ ​ដែល​ភាគច្រើន​មកពី​ទី​ផ្សារ​រីក​ចម្រើន​ ​បាន​គ្របដណ្តប់​ប្រមាណ​ជិត​ពាក់កណ្តាល​នៃ​កំណើន​ដ៏​ខ្លាំង​នេះ​។​ ​បំណុល​របស់​សហរដ្ឋអាមេរិក​កំពុង​ឈាន​ទៅ​រក​កំណើន​ដល់​៨​០​ទ្រី​លាន​ដុល្លារ​អាមេរិក​ ​កើន​ពី​៧​១​ទ្រី​លាន​ ​កាលពី​ឆ្នាំ​២​០​១​៩​ ​ខណៈ​ដែល​តំបន់​អឺរ៉ុប​កើន​១​.​៥​ទ្រី​លាន​ដុល្លារ​ ​ពោល​គឺ​ត្រឹម​ខែកញ្ញា​ ​មានដល់​ទៅ​៥​៣​ទ្រី​លាន​ហើយ​ ​នេះ​បើ​តាម​ប្រភព​ដដែល​៕​ ​ប្រភព​ពី​ CN​A

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner