​ថៃ​សម្រេច​ឲ្យ​ប្រើ​ថ្នាំញៀន ​កូកាអ៊ីន​​និង​ ​អាភៀន​ ​ស្រប​ច្បាប់​ឡើងវិញ

​ប្រទេស​ថៃ​ទើបបាន​អនុម័ត​ច្បាប់​ថ្មី​ ​ដែល​អនុញ្ញាត​ឲ្យ​ប្រើ​ប្រាប់​កូកាអ៊ីន​និង​ ​អាភៀន​ ​និង​ថ្នាំ​ផ្សេងៗ​ទៀត​ ​សរុប​ជាង​ ​១​០​០​មុខ​ ​សម្រាប់​ផ្នែក​វេជ្ជសាស្ត្រ​ ​និង​ស្រាវជ្រាវ​ ​ដោយបទ​ប្បញ្ញត្តិ​ថ្មី​នេះ​នឹង​ចូលជាធរមាន​ ​នៅ​ខែ​កក្កដា​ ​ឆ្នាំ​ ​២​០​២​១​ខាងមុខនេះ​។​

​ការ​កាន់កាប់​ ​និង​ប្រើប្រាស់​នឹង​ត្រូវ​បាន​ផ្តល់​ទៅ​ឲ្យ​អង្គការ​រដ្ឋាភិបាល​ ​និង​ ​ឱសថស្ថាន​ដែល​ត្រូវ​បាន​ទទួលស្គាល់​ ​និង​ ​បុគ្គលិក​សុខាភិបាល​ ​មាន​ដូចជា​ ​ឱសថការី​, ​ពេទ្យធ្មេញ​ ​និង​ពេទ្យសត្វ​។​ ​កា​រលក់​ ​និង​រក្សាទុក​នូវ​ថ្នាំ​ដែល​ត្រូវ​បាន​ចាត់​ថ្នាក់​ជា​ ​ប្រភេទ​ថ្នាំ​ទី​២​ យោងតាមដោយ​ច្បាប់​គ្រឿងញៀន​ ​ឆ្នាំ​១​៩​៧​៩​ ​គឺ​អនុញ្ញាត​ឲ្យ​អាច​លក់​ ​ឬ​ប្រើប្រាស់​បាន​ ​ក្រោម​ដែន​កំណត់​ជាក់លាក់​។​ ​គ្រឿងញៀន​ប្រភេទ​ទី​២​ ​រួម​មាន​ ​កូកាអ៊ីន​, ​អាភៀន​, ​Morphine​, ​Ox​y​co​done​, ​Fen​tan​y​l​ ​និង​ ​Code​in​e​ ​ជាដើម​។​

​នេះ​មិនមែន​ជាលើកដំបូង​ទេ​ ​ដែល​ប្រទេស​ថៃ​បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ថ្នាំញៀន​ទាំងនេះ​ស្រប​ច្បាប់​នោះ​ ​កាលពី​ឆ្នាំ​២​០​១​៨​ ​ថៃ​បាន​អនុញ្ញាត​ឲ្យ​ប្រើ​កញ្ឆា​ឡើងវិញ​ ​សម្រាប់​គោលបំណង​ស្រាវជ្រាវ​និង​វេជ្ជសាស្ត្រ​ដែរ​៕​ . ​ប្រភព​ពី​ ​sea​.​mash​able​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner