ឯកឧត្តម សៅ សារឿន ត្រួតពិនិត្យភាពមិនប្រក្រតីចំពោះមុខសញ្ញាជនពិការនៅស្រុកវាលវែង

អត្ថបទដោយ៖
AMS

បន្ទាប់ពីគណៈកម្មការអន្តរក្រសួងសម្រាប់ត្រួតពិនិត្យមុខសញ្ញាជនពិការ ដែលជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យបានចុះត្រួពិនិត្យមុខ​សញ្ញា ជន​ពិការដែលជា​អតីតៈ​យុទ្ធ​ជន ក្នុងស្រុក វាលវែង ទិសទី៤ យោធភូមិភាគ ៥ ទាំងចំនួន ៣៣៩ នាក់កន្លងមក ដោយពិនិត្យភាពមិនប្រក្រតីមានចំនួន ៣៧ រូប ។ ទើបព្រឹកថ្ងៃ ព្រហស្បតិ៍ ទី ១៩ ខែ វិច្ឆិកា នេះ ជំនាញក្រុមការងារដឹកនាំដោយ ​ឧត្តមសេនីយ៍ឯក សៅ សារឿន អគ្គនាយករង អគ្គ​នាយកដ្ឋានយោធាសេវា នាយក នាយក​ដ្ឋាន​កិច្ចការយោធាស៊ីវិល ជាប្រធាន​គណៈ​កម្មការ​អន្តរក្រសួងសម្រាប់ត្រួតពិនិត្យមុខសញ្ញាជនពិការ ដោយមានវត្តមាន តំណាងអាជ្ញាធរមូលដ្ឋាននិងបងប្អូនជនពិការដែលជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យ បានចុះមកត្រួតពិនិត្យបន្ត នៅទីបញ្ជាការទិសជួរមុខយោធភូមិភាគទី៥ ទីសទី ៤ ក្នុងស្រុកវាលវែង។

ឯកឧត្តម សៅ សារឿន បាននបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំស្វែងរកភាពមិនប្រក្រចំពោះមុខសញ្ញា​ជនពិការដែលជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលបានចុះត្រួពិនិត្យមុខ​សញ្ញាជន​ពិការដែលជា​អតីតៈ​យុទ្ធ​ជន ក្នុង​ស្រុកវាលវែង ទាំងចំនួន ៣៧ នាក់លើចំនួនរួម ៣៣៩នាក់​ នារយៈពេកន្លងមកនេះ គឺត្រូវចុះពិនិត្យមុខសញ្ញាជនពិការ មិនជាប់ថ្នាក់ពិការពិតប្រាកដ ពិការមិនចំមុខសញ្ញា និងរបួសស្រាល ដោយមិនចំមុខសញ្ញាពិការ ទើបថ្ងៃនេះជំនាញបានចុះមកពិនិត្យជាលើកទី២ បន្តទៀតដើម្បីជាផលប្រយោធន៍របស់បងប្អូនជនពិការ ដោយឯកឧត្តមបានឲ្យជំនាញក្រុមការងារបន្តចុះត្រួតពិនិត្យដល់គេហដ្ឋានជាក់ស្តែងបន្តទៀត ជូនបងប្អូន ជាមុខសញ្ញាជនពិការចំនួន ៣៧ នាក់ ដោយបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋាន។ចំពោះអ្នកមិនជាប់ចំណាត់ថ្នាក់ពិការ ក្រុមការងារនឹងបញ្ជូនទៅវាយតម្លៃបន្តនៅមន្ទីរពេទ្យ ព្រះកេតុមាលា ។​ ឯកឧត្តម សៅ សារឿន បានបញ្ជាក់ផងដែរថា កិច្ចប្រជុំពិភាក្សាការងារនិងពិនិត្យមុខសញ្ញាជនពិការឡើងវិញថ្ងៃនេះមានចំនួន ៣៧ នាក់ អវត្តមាន ៤ នាក់ វត្តមានមកពិនិត្យមុខសញ្ញាចំនួន ៣៣ នាក់ គឺដើម្បីស្វែងរកភាពមិនប្រក្រដី ចំពោះមុខសញ្ញា​ជនពិការដែលជាអតីតយុទ្ធជននៃកងទ័ពកម្ពុជាប្រជាធិបតេយ្យដែលបានចុះត្រួពិនិត្យមុខ​សញ្ញាជន​ពិការដែលជា​អតីតៈ​យុទ្ធ​ជន ក្នុងស្រុកវាលវែង​ នារយៈពេកន្លងមកនេះ គឺត្រូវចុះពិនិត្យមុខសញ្ញាជនពិការ ជាប់ថ្នាក់ពិការពិតប្រាកដ ពិការមិនចំមុខសញ្ញា និងរបួសស្រាល ដោយមិនចំមុខសញ្ញាពិការ ដែលតំណាងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុដោយចំណារមិនយល់ព្រមចំពោះមុខសញ្ញាទាំង ៣៧ រូប ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner