កំប្លោកឬត្រកៀតប៉ោងផ្តល់ផលប្រយោជន៍ច្រើនទាំងបរិភោគនិងធ្វើជារបស់ប្រើប្រាស់
ដោយ៖ម៉ាដេប៉ូ
រាជធានីភ្នំពេញ៖បើទោះបីរុក្ខជាតិប្រភេទកំប្លោក ឬត្រកៀតប៉ោងសំបូរដុះតាមទឹកនៅក្នុងប្រទេសកម្ពុជានិងមានដុះស្ទើរគ្រប់ទីកន្លែងក្តីប៉ុ ន្តែយើងម្នាក់ៗពុំសូវបានចាប់អារម្មណ៍ពីគុណតម្លៃវាច្រើនឡើយ។តាមពិតរុក្ខជាតិប្រភេទនេះផ្តល់ផលប្រយោជន៍ដល់ទាំងមនុស្សនិងសត្វ។
វាជាប្រភេទស្មៅទឹក។ពពួកត្រកៀត ភិនភាគដូចត្រកៀត ប៉ុន្ដែកាលដែលនៅតូច មានពកផ្ដួចជាប្លោកប៉ោងឡើង បន្ទាប់មកទើបបែកចេញពន្លកជាស្លឹក ព្រោះហេតុនោះទើបហៅថា ត្រកៀតប៉ោង ។
ក្នុងផេកហ្វេសប៊ុករបស់ក្រសួងបរិស្ថាននៅថ្ងៃទី១៩ខែវិច្ឆិកាឆ្នាំ២០២០នេះបានបញ្ជាក់ពី ការស្រាវជ្រាវដោយគេបានរកឃើញថាត្រកៀតមានប្រយោជន៍ច្រើនយ៉ាងណាស់ គឺផ្កាដែលអ្នកខ្លះយកធ្វើជាអន្លក់ ចំនែកឯធាងវាគេប្រើជាបន្លែក៏បាន។ ធាង និងស្លឹកស្រស់គេប្រើជាចំណីឲ្យគោ ក្របីស៊ី។ ធាងវាបើកាត់ហាលថ្ងៃឲ្យស្ងួតហើយប្រើការបានច្រើនប្រភេទ គឺវេញខ្សែចំណង ខ្សែចែវ ធ្វើអង្រឹង ធ្វើកន្ទេល ធ្វើសំពៀត ។ល។
កំប្លោកមានគ្រប់ទិសទីនៅតាមទីកន្លែងដែលមានទឹក ដូចជាស្រះជាដើម ហើយបានកើតកូនកើតចៅច្រើនស្ទើពេញស្រះតែម្តង ។
ក្រៅពីនេះបើគេនិយាយពីសម្រស់វិញនោះ គឺថាពិតជារុក្ខជាតិដែលដុះលើផ្ទៃទឹកយ៉ាងស្រស់ស្អាតមែនទែនតែម្តង៕