ស្ថានភាពកូវីដ១៩ក្នុងអាស៊ាន

ប្រទេសក្នុងអាស៊ានចំនួន៧បានរងការឆ្លងថ្មីនៃវីរុសកូវីដ១៩នៅក្នុងរយ:ពេល២៤ចុងក្រោយនេះ។ការឆ្លង​ថ្មីនៃវីរុសកូវីដ១៩ក្នុងប្រទេសអាស៊ានទាំង១០នៅក្នុងរយ:ពេលនេះ២៤ម៉ោងចុងក្រោយនេះមានចំនួន៨ពាន់៤០៧​ករណី និងការស្លាប់ថ្មីមានចំនួន១៦៧នាក់។ ការឆ្លងថ្មីនៅថ្ងៃនេះបានកើតឡើងលើប្រទេស ឥណ្ឌូនេ​ស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, និងប្រទេសវៀតណាម។ទេសដែលមាន​ការ​ស្លាប់ថ្មីមាន​៤ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, និងប្រទេសម៉ាឡេស៊ី ។ ចំណែក​ប្រទេស​ដែលមិន​រងការឆ្លងថ្មីមាន៣ប្រទេស គឺប្រទេសកម្ពុជា, ប្រុយណេ, និងប្រទេសឡាវ។

ក្នុងចំណោមការឆ្លងថ្មីចំនួន៨ពាន់៤០៨ករណី នៅក្នុងបណ្តាប្រទេសអាស៊ានទាំង១០ គឺប្រទេស​ឥណ្ឌូ​នេស៊ី​មានការឆ្លងជាងគេក្នុងរយ:ពេល២៤ម៉ោងចុងក្រោយនេះ។ប្រទេសឥណ្ឌូនេស៊ី មានការឆ្លងថ្មីចំនួន៤ពាន់​៧៩៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤៨​ម៉ឺន៣​ពាន់​៥១៨​ករណី។ ចំណែកការស្លាប់ថ្មីនៅ​ថ្ងៃនេះ​មានចំនួន៩៧នាក់ដែលនាំឲ្យ ការស្លាប់សារុបបានឡើងដល់​ចំនួន​១ម៉ឺន៥ពាន់៦០០នាក់។ ប្រទេសឥណ្ឌូ​នេ​ស៊ីគឺ ជាប្រទេសដែលមានការឆ្លងនិងការស្លាប់ច្រើនជាង​គេក្នុង​ចំ​ណោមប្រទេសអាស៊ានទាំង១០។

នៅក្នុងប្រទេសហ្វីលីពីនមានការឆ្លងថ្មីចំនួន១ពាន់៣៣៣ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៤១ម៉ឺន៣ពាន់៤៣០ករណី។ ចំណែការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន៤១នាក់ដែលនាំឲ្យការស្លាប់សារុប​មានចំនួន​៧ពាន់៩៩៨នាក់។

ចំណែកប្រទេសមីយ៉ាន់ម៉ានៅក្នុងរយ:ពេល២៤ម៉ោងមានការឆ្លងថ្មីចំនួន១ពាន់៥៩២ករណីដែលនាំឲ្យការឆ្លងសារុបចំនួន៧ម៉ឺន៣ពាន់៣២២ករណី។ ចំណែកការស្លាប់ថ្មីវិញ មានចំនួន២៥នាក់ដែលនាំឲ្យការស្លាប់​សារុប​មានចំនួន១ពាន់៦៥០នាក់។

ប្រទេសម៉ាឡេស៊ី មានការឆ្លងថ្មីចំនួន៦៦០ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន​៣៩០ករណី។ ចំណែកការស្លាប់ថ្មីមានចំនួន៤នាក់ដែលនាំឲ្យការស្លាប់សារុបមានចំនួន៣២២នាក់។

ប្រទេសសឹង្ហបុរីមានការឆ្លងថ្មីចំនួន៤ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៥ម៉ឺន៨ពាន់១៣៩ករណី។

ប្រទេសថៃមានការឆ្លងថ្មីចំនួន៨ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន៣ពាន់៨៨៨ករណី។

ប្រទេសវៀតណាមមានការឆ្លងថ្មីចំនួន១២ករណីដែលនាំឲ្យការឆ្លងសារុបមានចំនួន១ពាន់៣០០ករណី។

ចំណែកប្រទេសដែលមិនរងការឆ្លងថ្មីគឺប្រទេសកម្ពុជា, ប្រុយណេ, និងប្រទេសឡាវ។

  គិតសារុបរួមនៃប្រទេសទាំង១០អាស៊ាននាពេលនេះ មានការឆ្លងសារុបមាន១លាន៨ម៉ឺន​៤ពាន់៤៦៤​ករណី, និងការស្លាប់មាន២ម៉ឺន៥ពាន់៦៩៦នាក់។

បើគិតសារុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩សារុបមានចំនួនជាង ៥៦លានករណី, និងការស្លាប់មានជាង១លាន៣៥ម៉ឺននាក់។

គង់ កូម៉ែន
គង់ កូម៉ែន
គង់ កូម៉ែន ជាពិធីការីនី អ្នកអត្ថាធិប្បាយព័ត៌មាន សរសេរព័ត៌មាន និងអត្ថបទយកការណ៍ កាត់ត និងគ្រប់គ្រង​ផេកកម្មវិធីអប្សរាណិត ។ បច្ចុប្បន្នបម្រើការងារជាអ្នកសារព័ត៌មានក្នុងកម្មវិធីព័ត៌អប្សរាណិត ដែលមានរយៈពេល៦ឆ្នាំមកហើយ។
ads banner
ads banner
ads banner