ទំនិញកម្ពុជានឹងអាចចូលទីផ្សារអង់គ្លេសនាពេលខាងមុខនេះ
កម្ពុជាត្រូវគេរាយការណ៍ថា អាចនឹងទទួលបានការអនុគ្រោះពន្ធនាំចូលទំនិញទៅកាន់ចក្រភពអង់គ្លេសនាពេល អនាគតខាងមុខនេះ។ សេចក្តីជូនដំណឹងនៃការអាចទទួលបាននូវពន្ធអនុគ្រោះពីប្រទេសអង់គ្លេសនោះ បាន ធ្វើឡើងក្នុងសារណែនាំមួយរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា GMAC ថ្ងៃទី១៩វិច្ឆិកា ដែលបានប្រាប់ ជុំវិញរឿងសំខាន់នេះ ទៅសមាជិកក្នុងសមាគម។ សេចក្តីជួនដំណឹងរបស់ GMAC បានថ្លែងថាដោយសារ ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អង់គ្លេស ដែលមានក្រប ខណ្ឌ៣ក្នុងនោះរួមមានក្របខណ្ឌប្រទេសអភិវឌ្ឍន៍ តិចតួចបំផុតផងដែរនោះ កម្ពុជាដែលជាប្រទេសក្នុងក្របខណ្ឌអភិវឌ្ឍន៍ តិចតួចបំផុត នឹងទទួលបានការនាំ ចេញដោយមិនជាប់ពន្ធ និងមិនជាប់ការកម្រិតកូតាទៅកាន់ប្រទេសអង់គ្លេសសម្រាប់ទំនិញទាំងអស់លើកលែង តែអាវុធនិងគ្រឿងផ្ទុះ។ លិខិតរបស់ GMAC បានប្រាប់សមាជិករបស់ខ្លួនទៀតថា GMAC កំពុងធ្វើការងារជា មួយក្រសួងពាណិជ្ជកម្មកម្ពុជានិងសមភាគីអង់គ្លេសដើម្បីសុំការបំភ្លឺអំពីការផ្លាស់ប្តូរមួយចំនួននៅក្នុងនីតិវិធីរដ្ឋ បាលនិងសន្យាផ្តល់ព័ត៌មានបន្ថែមទៀតដល់សមាជិករបស់ខ្លួននៅពេលបានទទួលការបំភ្លឺ។
យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១៩ មានចំនួន១ពាន់៥០លានដុល្លារ។ ក្នុងនោះកម្ពុជានាំចូលទៅចក្រភពអង់គ្លេសមានចំនួន ៩៧៨លាន ដុល្លារ ហើយផលិតផលសំខានា់ៗដែលកម្ពុជានាំចេញទៅមានដូចជា សម្លៀកបំពាក់, ស្បែកជើង, កង់ និងអង្ករ។