រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញចុះពិនិត្យមើល សកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ នៅ ខេត្តកំពង់ឆ្នំា និងខេត្តពោធិ៍សាត់

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ បានអញ្ជើញចុះពិនិត្យសកម្មភាពស្តារផលិតកម្មស្រូវឡើងវិញរបស់បងប្អូនប្រជាកសិករ នៅឃុំគោកបន្ទាយ ស្រុករលៀប្អៀ និងនៅសង្កាត់កំពង់ឆ្នាំង ខេត្តកំពង់ឆ្នំា។

 តាមការបញ្ជាក់ពីបងប្អូនប្រជាកសិករថា   ពូជដែលទទួលបានមានដំណុះល្អ ហើយសង្ឃឹមថា នឹងទទួលបានផលល្អ។ តាមរយ:ឯកឧត្តមរដ្ឋមន្ត្រីបងប្អូនប្រជាកសិករបានថ្លែងអំណរ គុណយ៉ាង ជ្រាលជ្រៅបំផុតចំពោះអំណោយដ៏ថ្លៃថ្លាជាពូជស្រូវរបស់សម្តេចតេជោ ហើយបានជូន ពរសម្តេច និងក្រុមគ្រួសារឲ្យជួបតែពុទ្ធពរទាំង ៤ប្រការ។  ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលរួមអបអរ ចំពោះសមកម្មភាពដ៏រស់រវើករបស់បងប្អូនប្រជាកសិករក្នុងការស្តារផលិតកម្មស្រូវឡើងវិញ នេះសរបញ្ជាក់ឲ្យឃើញថាពួកគាត់បានយកចិត្តទុកដាក់ស្តារផលិតកម្មស្បៀងឡើងវិញបានទាន់ពេលវេលា ហើយសង្ឃឹមថាពួកគាត់នឹងទទួលបានផ្លែផ្កាដូចការរំពឹងទុក។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យបងប្អូនយកចិត្តទុកដាក់លើការគ្រប់គ្រងទឹក និងឧស្សាហ៍ចុះស្រែដើម្បីមើលថែទាំ និងការពារសត្វចង្រៃផ្សេងៗ កុំឲ្យមកបំផ្លាញស្រូវ។

សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋ    មន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមកាងាររាជដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បាននាំយកពូជ        ស្រូវចំនួន ១៧១តោន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន មកចែកជូនបងប្អូន ប្រជាកសិករ។ មន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា លទ្ធផលនៃការស្តារដំណាំស្រូវនៅតាមបណ្តាស្រុក ក្រុងទាំង៦ គិតមកទល់ពេលនេះសម្រេចបានចំនួន ៤៦៦ហ.ត នៃផ្ទៃដីខូចខាតចំនួន ១ ៧៩២ ហ.ត ហើយកំពុងបន្តស្តារដំណាំស្រូវឡើងវិញលើផ្ទៃដីដែលនៅសេសសល់។

តមកឯកឧត្តមរដ្ឋមន្ត្រី បានបន្តដំណើរមកឃុំត្រពាំងជរ និងឃុំខ្នារទទឹង ស្រុកបាកាន ខេត្តពោធិ៍សាត់​។ សម្រាប់ខេត្តពោធិ៍សាត់ ក៏ដូចជាខេត្តមួយចំនួនទៀតដែលនៅជាប់បឹងទន្លេសាប បានទទួលរងនូវគ្រោះ នៃទឹកជំនន់បានធ្វើឲ្យប៉ះពាល់ និងខូចខាតដល់ដំណាំស្រូវ ដំណាំរួមផ្សំ និងសត្វពាហន:របស់បង ប្អូនប្រជាកសិករ។ ស្រុក២ និងក្រុង១ ដែល បានទទួលរងធ្ងន់ធ្ងរជាងគេគឺស្រុកបាកាន មានផ្ទៃដីដំណាំស្រូវខូចខាត    ៩ ៨៨២ហ.ត ស្រុកកណ្តៀងមាន ៨ ៧៥១ហ.ត និងក្រុងពោធិ៍សាត់មាន ៦ ៧៥៣ហ.ត។

ពិនិត្យឃើញទិដ្ឋភាពជារួម ឯកឧត្តមវេង សាខុន  បានផ្តាំផ្ញើដល់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត ត្រូវចុះមកតាមដានសកម្មភាពស្តារផលិត កម្មដំណាំស្រូវតាម ខេត្តគោលដៅរបស់ខ្លួន ក្នុងបំណងធ្វើយ៉ាងណាឲ្យការស្តារដំណាំស្រូវទទួលបានជោគជ័យ សំដៅធានាសន្តិសុខស្បៀងក្នុងគ្រួសារនាពេលអនាគត។ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គួរពង្រឹងកិច្ចសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ឲ្យបានល្អប្រសើរ ដើម្បីធានាបានការប្រមូលផលស្រូវនាពេលខាងមុខស្ថិតក្នុងកម្រិតខ្ពស់។ ដោយឡែកម្ចាស់ស្រែ ត្រូវឧស្សាហ៍ចុះស្រែពិនិត្យមើលថែទាំស្រូវ (ទឹក ស្មៅ និងសត្វល្អិតចង្រៃ) ហើយក្រៅពីការងារស្រែ យើងគួរតែដាំដំណាំរួមផ្សំ និងចិញ្ចឹមសត្វដែលអាចធានាសន្តិសុខស្បៀងក្នុងគ្រួសារ បាន(ដំណាំអ្វីដែលប្រើទឹកតិច និងរយ:ពេលខ្លី)៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner