ផ្លូវ៣៨ខ្សែ នៅក្នុងក្រុងសៀមរាប ដែលគ្រោង ចំណាយថវិកាជាតិចំនួន១៥០លានដុល្លា សម្រាប់ស្ថាបនា និងបើកការដ្ឋានជាផ្លូវការនៅ ចុងខែវិច្ឆិកាខាងមុខនេះហើយ

អត្ថបទដោយ៖
ជា សេឌី

 គម្រោងផ្លូវទាំង៣៨ខ្សែ ក្នុងក្រុង-ខេត្តសៀមរាប ត្រូវបានក្រុមកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន បញ្ចុះនូវគ្រឿងចក្រ ធ្វើការបើកហែកទ្រង់ផ្លូវ និងធ្វើការសម្អាតនៅតាមដងផ្លូវ មុនធ្វើការបើក ការ ដ្ឋានស្ថាបនាផ្លូវទាំង៣៨ខ្សែនេះ ដែលការប្រតិបត្តិការនេះធ្វើឡើងតំាងពីថ្ងៃទី ១៥ វិច្ឆកាកន្លងមក ហើយផ្លូវនេះក៏ជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទំាងមូលផងដែរ ។

នេះជាប្រវត្តិសាស្ត្រថ្មីមួយសម្រាប់ប្រជាពលរដ្ឋខេត្តសៀមរាប ដែលបានទទួលសមទ្ធិផល នៃផលប្រយោជន៍ សម្រាប់បងប្អូនតទៅថ្ងៃអនាគត ។ ម៉្យាងទៀតគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ក៏ជាខ្សែសង្វាក់ នៃវិស័យសេដ្ឋកិច្ចទេសចរណ៍នៅខេត្តសៀមរាប ក្រោយពេលការវិនាសទៅវិញនូវវិបត្តិ   ជម្ងឺកូវិដ១៩ នៅលើពិភពលោក ហើយក៏ជាការលើកនូវសោភណ្ឌភាព នៃទីក្រុងប្រវត្តិសាស្ត្រ ដ៏ចំណាស់មួយនេះ  ក្នុងការស្តារឡើងវិញក្នុងវិស័យទេសចរណ៍ក្រោយការបញ្ចប់វិបត្តិកូវិដ១៩។

យោងតាមខ្លឹមសារនៃកិច្ចប្រជុំក្រុការងារសម្របសម្រួលខេត្ត កាលពីពេលថ្មីៗ កន្លងមកនេះ ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត បានគូសបញ្ជាក់ថា  នៅពេលដែលយើងកំពុងជួបវិបត្តិជម្ងឺកូវិដ១៩ យើងក៏មិន បន្ធូរបន្ថយ ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសឡើយ ហើយពេលនេះក៏ជាឱកាសមួយដ៏ល្អសម្រាប់ខេត្តសៀមរាបយើង ក្នុងការរៀបចំស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ក្នុងក្រុងសៀមរាប ក្នុងការស្តារឡើងវិញលើវិស័យ ទេសចរណ៍ នៅតំបន់អង្គរយើងនេះ ។  ឯកឧត្តមក៏បានលើកឡើងថា ក្រោយពីផ្លូវទាំងនេះស្ថាបនារួចរាល់ និង ផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបទៅថ្ងៃអនាគត  ក៏ដូចជាប្រទេស ជាតិទាំងមូលព្រោះថា  នៅពេលស្ថានភាពកូវិដ១៩ចប់ ភ្ញៀវទេសចរណ៍គេ និងមកកម្សាន្តនៅប្រទេសកម្ពុជា ជាពិសេសនៅខេត្តប្រវត្តិសាស្ត្រ ដែលសម្បូរទៅដោយសម្បត្តិវប្បធម៌ដ៏សម្បូរបែបមួយនេះ ដែលមានប្រាង្គប្រាសាទដ៏ល្បីល្បាញ នៅពេលភ្ញៀវចូលមកកាន់ខេត្តសៀមរាប គឺពេលនោះ ហើយគេនិងឃើញពីការអភិវឌ្ឍថ្មីៗ មានផ្លូវស្អាតប្រកបដោផាសុខ ភាព ងាយស្រួយក្នុងការធ្វើដំណើរ ដែលជាកត្តាមួយរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិឲ្យមកកម្សាន្តនៅខេត្តសៀមរាបនេះ បានច្រើនឡើងវិញ ព្រោះគេមកកម្សាន្តនៅសៀមរាប គេបានទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្ត រមណីយដ្ឋាធម្មជាតិជាច្រើនដ៏សម្បូបែប ហើយមានផ្លូវងាយស្រួលក្នុងការធ្វើដំណើរប្រកបដោយសុវត្ថិភាពខ្ពស់ ទៅមកទៀតផង ។

ឯកឧត្តមបញ្ជាក់ថា សម្រាប់ការអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាបនេះ គ្រោងបញ្ចប់ឲ្យបានរួចរាល់នៅឆ្នាំ២០២១ខាងមុខនេះ ៕    

                                                                           ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner