រថយន្ត Tundra បេីកឆ្លងផ្លូវបំពានភ្លេីងស្ទុប ត្រូវម៉ូតូកង់បីបុកពីចហៀងពេញទំហឹងរងការខូចខាត

ភ្នំពេញ ៖ រថយន្តម៉ាក Toyota Tundra មួយគ្រឿងបេីកបរដោយបុរសម្នាក់ជាជនជាតិចិនបានបំពានភ្លេីងស្ទុប ក៏ត្រូវបុរសម្នាក់ជាជនជាតិខ្មែរបេីកម៉ូតូកង់បីបុកពីចហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាត បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅតាមបណ្ដោយផ្លូវ១០៥ កែងផ្លូវម៉ៅសេទុង ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។

បេីតាមសម្ដីបុរសម្នាក់ដែលជាម្ចាស់កង់បី ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1.O-0702 ដែលជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកេីតហេតុរូបគាត់បានធ្វេីដំណេីរតាមបណ្ដោយផ្លូវម៉ៅសេទុង ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកេីតហេតុក៏បានបេីកឆ្លងស្ទុបអថិភាពរបស់ខ្លួន តែមិនទាន់ និងឆ្លងផងស្រាប់តែមានរថយន្តម៉ាក Toyota Tundra ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ 2AI-7848 ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន បានធ្វេីដំណេីរតាមបណ្ដោយផ្លូវ១០៥ ទិសដៅពីជេីងមកត្បូងក្នុងល្បឿនលឿន និងបានបំពានភ្លេីងស្ទុបកាត់ពីមុខកង់បីរបស់បុរសខាងលេី ធ្វេីឲ្យម្ចាស់កង់បីចាប់ហ្វាំងមិនទាន់បុកពីចហៀងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែគ្មានអ្នករបួសធ្ងន់ធ្ងរនោះទេ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ភ្លាមៗ ហេីយភាគីខាងរថយន្តធុនត្រាមិនបានបេីកគេចទៅណានោះដែរ ដោយបានទាក់ទងឲ្យដំណាងរបស់ខ្លួនចេះភាសាចិនមកសម្របសម្រួលជាមួយភាគីម្ចាស់កង់បី ដោយភាគីរថយន្តធុនត្រា ព្រមសងថ្លៃខូចខាតទៅលេីភាគីកងបីចំនួន350$ ដេីម្បីបញ្ចប់រឿងនៅនឹងកន្លែងតែម្ដង ៕ ដោយ ៖ ជីម ភារ៉ា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner