​ថៃ​៖​​ ប​ង្រ្កា​ប​គ្រឿងញៀន​ជិត​១​ពាន់​លាន​ដុល្លារ​ ​ទីបំផុត ជា​ការយល់​ច្រ​លំ​ទេ

​ការ​បង្ក្រាប​និង​រឹបអូសសំណុំរឿង​គ្រឿងញៀន​ ​តម្លៃ​ជិត​១​ពាន់​លាន​ដុល្លារ​អាមេរិក​ ​សំដៅ​លើ​ថ្នាំ​កេ​តា​មីន​ ​ថ្មីៗ​នេះ​ ​នៅ​ប្រទេស​ថៃ​គឺជា​ការ​ភាន់​ច្រ​លំ​ ​ហើយ​ការ​ធ្វើតេ​ស្ត​បង្ហាញ​ថា​ ​ពុំ​មាន​ទាក់ទង​នឹង​គ្រឿងញៀន​ទេ​ ​នេះ​បើ​តាម​រដ្ឋមន្ត្រី​យុ​វត្តិ​ធម៌​ថៃ​បញ្ជាក់​ ​នៅ​ថ្ងៃ​២​៤​ ​វិច្ឆិកា​នេះ​។​

​លោក​ ​So​ms​a​k ​T​h​e​p​su​thin​ ​បាន​និយាយ​ថា​ ​ក្រោយ​ការ​ធ្វើ​តេ​ស្ត​ ​ថ្នាំ​ គេ​តា​មីន ​ប្រែ​ពណ៌ស្វាយ​ទាំងនេះ​ ​ជា​សារធាតុ​គីមី​ប្រើប្រាស់​សម្រាប់​បន្ថែម​រស់​ជាតិ​អាហារ​ ​និង​សម្រាប់​ការ​ស​ម្អា​ត​នោះ​ទេ​។​

​លោក​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា​ ​«​នេះ​គឺជា​ការយល់​ច្រ​លំ​ ​ដែល​ទីភ្នាក់ងារ​របស់យើង​ត្រូវ​ទ​ទួ​ក​យក​…​នេះ​មិនមែន​ជា​កំហុស​ទេ​ ​វា​គឺជា​ចំណេះ​ដឹង​ថ្មី​»​។​ ​លោក​បន្ថែម​ថា​ ​ការ​ធ្វើ​តេ​ស្ត​លើ​ថ្នាំ​ទាំងនេះ​បន្ត​ធ្វើ​ ​ប្រមាណ​៦​៦​បាវ​ ​នៃ​៤​៧​៥​បាវ​តេ​ស្ត​រួច​កាលពី​ថ្ងៃអាទិត្យ​។​

​រម្លឹកថា ថ្នាំ​ទាំងនេះ​ត្រូវ​បាន​រឹបអូស​បាន​ ​កាលពី​ថ្ងៃ​ទី​១​២​ ​វិច្ឆិកា​ ​២​០​២​០​ ​ដែល​ដំបូង​ឡើយ​ ​អាជ្ញាធរ​ថៃ​ចោទ​ថា​ ​គឺជា​បណ្តាញ​ថ្នាំញៀន​មាន​ពាក់ព័ន្ធ​នឹង​ប្រទេស​ច្រើន​។​

​ជាទូទៅ ​សម្រាប់​វេជ្ជសាស្ត្រ​ ​ថ្នាំ​ k​e​t​a​mine​ ​ក៏​ត្រូវ​បាន​គេ​ប្រើ​ជា​ថ្នាំស្ពឹក​ ​ឬ​ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​ធ្លាក់ទឹក​ចិត្ត​ ​ប៉ុន្តែ​បើ​សម្រាប់​ច្នៃ​ជា​ថ្នាំញៀន​វិញ​ ​ជា​ថ្នាំ​កំសាន្ត​វា​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ជ​ម្រុ​ញ​អារម្មណ៍​សុបិន្ត​ឬ​អារម្មណ៍​ដូច​អារម្មណ៍​ហើយ​ជួនកាល​មាន​អារម្មណ៍​ស្រើបស្រាល​៕ ប្រភពពី CNA

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner