សហរដ្ឋអាមេរិកគ្រោងនឹងផ្ដល់ជំនួយ៦០ម៉ឺនដុល្លារបន្ថែមទៀត សម្រាប់ជួយដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់
យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតសហរដ្ឋអាមេរិកនៅរសៀលថ្ងៃស២៤វិច្ឆិកាឆ្នាំ២០២០ បានឲ្យដឹងថា សហរដ្ឋអាមេរិក គ្រោងនឹងផ្តល់ជំនួយបន្ថែមជូនដល់ប្រជាជនកម្ពុជា ដែលបានរងការប៉ះពាល់ដោយគ្រោះទឹកជំនន់នាពេលកន្លងមក។ ស្ថានទូតបានបន្តថា ទីភ្នាក់ងារជំនួយអាមេរិក USAID នឹងផ្តល់ជំនួយក្នុងទឹកប្រាក់ ៦០ ម៉ឺនដុល្លារបន្ថែមពីលើជំនួយ ១០ម៉ឺនដុល្លារកាលពីខែតុលា ទៅដល់ដៃគូរបស់ខ្លួនគឺ កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍ រងការប៉ះពាល់ដោយទឹកជំនន់។ ការប្រកាសនោះ បានធ្វើឡើងនៅស្ថានាទូតសហរដ្ឋអាមេរិកនៅថ្ងៃស២៤វិច្ឆកានេះ ដោយមានការចូលរួមពី លោកឯកអគ្គរដ្ឋទូតអាមេរិក W. Patrick Murphy, អ្នកស្រី Veena Ready នាយិកាទីភ្នាក់ងារជំំនួយអាមេរិក USAID នៅកម្ពុជា និងអ្នកស្រី Claire Conan តំណាងកម្មវិធីស្បៀងអាហារពិភពលោក និងជានាយិកាប្រចាំប្រទេសកម្ពុជា។