នៅក្នុងខែធ្នូខាងមុខនេះ ក្រុមហ៊ុនអាកាសចរណ៍ជប៉ុន នឹងហោះមកកាន់រាជធានីភ្នំពេញចំនួន6ជើង

ភ្នំពេញ ៖ ជាមួយនឹងការប្រកាសពីជាផ្លូវការអំពីគម្រោងនៃការបើកជើងហោះហើរត្រង់ពីទីក្រុងតូក្យូ (ណារីតា) ប្រទេសជប៉ុន មកកាន់រាជធានីភ្នំពេញរបស់ក្រុមហ៊ុនអាកាសចរណ៍ ANA កាលពីម្សិលមិញនេះ ស្ថានទូចជប៉ុនប្រចាំនៅកម្ពុជាបានបញ្ជាក់ថា សម្រាប់ខែធ្នូ ឆ្នាំ2020 ការហោះហើរត្រង់រវាងប្រទេសទាំង2 នឹងត្រូវធ្វើឡើងចំនួន6ជើង។

ដំណឹងនៃការហោះហើរឡើងវិញនេះ ត្រូវបានស្ថានទូតជប៉ុនប្រចាំកម្ពុជា បង្ហោះលើគេហទំព័រផ្លូវការរបស់ខ្លួនថា នៅថ្ងៃទី25 ខែវិច្ឆិកា ក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways (ANA) បានប្រកាសថា ក្រុមហ៊ុននឹងដំណើរការជើងហោះហើរត្រង់រវាងទីក្រុងតូក្យូ (ណារីតា) និងភ្នំពេញ នៅថ្ងៃទី2 ទី5 ទី9 ទី12 ទី16 ទី19 ខែធ្នូ ឆ្នាំ2020 និងថ្ងៃទី9 និងថ្ងៃទី23 ខែមករា ឆ្នាំ2021។

ការសម្រេចហោះហើរឡើងវិញនេះគឺជាដំណឹងល្អមួយដែលបង្ហាញពីការទុកចិត្តពីសំណាក់ក្រុមហ៊ុនអាកាសចរណ៍របស់ជប៉ុន ក៏ដូចជាប្រជាជនជប៉ុន លើរាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើការគ្រប់គ្រងបញ្ហាជំងឺកូវីដ19 យ៉ាងល្អប្រសើរ រហូតដល់អន្តរជាតិ វាយតម្លៃថាកម្ពុជាជាប្រទេសលេខ1 ក្នុងអាស៊ី និងលេខ3 លើពិភពលោកលើការងារគ្រប់គ្រងបញ្ហាកូវីដ19 បានល្អប្រសើរ។

យ៉ាងណាមានការបារម្ភពីប្រតិបត្តិការហោះហើរឡើងវិញរបស់ក្រុមហ៊ុននេះប្រសិនបើមិនអាចទ្រទ្រង់សុខភាពសេដ្ឋកិច្ចរបស់ខ្លួនបាន ក្រុមហ៊ុននេះប្រហែលជាអាចនឹងពិចារណាឡើងវិញ លើប្រតិបត្តិការហោះហើរនេះ៕

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner