ចាប់ពីឆ្នាំ២០២២ កាណាដានឹងចាប់ផ្ដើមប្រមូលពន្ធលើក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថល
កាណាដា៖ សារព័ត៌មានរ៉យទ័រចុះផ្សាយនៅថ្ងៃទី០១ ខែធ្នូនេះថា កាណាដានឹងដាក់ពន្ធលើសាជីវកម្ម ដែលផ្តល់សេវាកម្មឌីជីថលចាប់ពីឆ្នាំ២០២២ខាងមុខ លើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ប៉ុន្តែក្រុមហ៊ុនទាំងនោះ មានសិទ្ធិមកពិភាក្សាជាមួយរដ្ឋាភិបាលដើម្បីដោះស្រាយបញ្ហាពន្ធ នេះបើតាមក្រសួងហិរញ្ញវត្ថុកាណាដា ។
បើតាមការគ្រោងទុកនោះ ការដាក់ពន្ធលើក្រុមហ៊ុនផ្ដល់សេវាកម្មឌីជីថលខាងលើនេះ នឹងត្រូវចាប់ផ្តើមអនុវត្តពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២តទៅ ដោយសារតែពេលនេះ ទុកពេលអោយមានការសិក្សាបន្ថែមទាំងហានិភ័យ និងបញ្ហាសេដ្ឋកិច្ចជាតិ ។
បន្ថែមលើនេះ នាយកដ្ឋានសម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកាណាដាក៏កំពុងសិក្សា និងស្វែងរកវិធីសាស្រ្តរួមមួយ ដើម្បីធានាអោយបាននូវក្រុមហ៊ុនឌីជីថលដូចជា Google និង Facebook ងាយស្រួលក្នុងការបង់ពន្ធ ជាពិសេសពន្ធដែលជាករណីលើកលែង ប៉ុន្តែទោះជាយ៉ាងណាក៏ក្រុមហ៊ុនទាំងនេះនៅតែជាប់ពន្ធផងដែរ ៕


