ក្រុម Shakhtar សង្ឃឹមឈ្នះ ឯ Liverpool មិនមានកីឡាករគ្រប់គ្រាន់ ខណៈ Stephanie Frappart ក្លាយជាមន្រ្តីជាអាជ្ញាកណ្តាលនារី ដំបូងគេ នៅ Champions League

ក្រុម Shakhtar កំពុងឈរលេខ៣ ក្នុងពូលB ឆ្លងកាត់៤ប្រកួតឈ្នះ១ ស្មើរ១ ចាញ់២ មាន៤ពិន្ទុ ត្រូវជួបក្រុម Real Madrid នៅពាក់កណ្តាលអាធ្រាតយប់នេះ សម្រាប់ការប្រកួតពានរង្វាន់ UEFA Champions League វគ្គសន្សំពិន្ទុ សប្ដាហ៍ទី៥ ដោយការជួបគ្នាជើងទី១ Shakhtar ឈ្នះ៣ទល់២ នៅទឹកដី Real Madrid ឯជំនួបយប់នេះគ្រូបង្វឹក Shakhtar ជឿជាក់ថា និងទទួលបានជ័យជំនះបន្តទៀត ។

ចំណែកក្រុមហង្សក្រហម Liverpool វិញ កីឡាករសំខាន់ៗត្រូវអវត្តមានជាច្រើនសប្តាហ៍ ដូចជា Thiago Alcantara នឹងត្រូវអវត្តមានរហូតដល់ឆ្នាំ២០២១ James Milner បញ្ហារបួសសាច់ដុំ ក្រៅពីនោះមាន Virgil van Dijk, Joe Gomez និង Milner, Xherdan Shaqiri, Trent Alexander-Arnold និង Naby Keitaត្រូវអវត្តមានផងដែរ ។

លោក Klopp បានបញ្ជាក់ថា ក្លិបមិនមានកីឡាករគ្រប់គ្រាន់ក្នុងជំនួបយប់នេះ ជាមួយក្លិប Ajax បច្ចុប្បន្ន liverpool ស្ថិតនៅកំពូលតារាងដោយមាន៩ពិន្ទុ ៤ប្រកួត ឈ្នះ៣ ចាញ់១ ។

ដោយលែកអាជ្ញាកណ្តាលបារាំង Stephanie Frappart នឹងក្លាយជាមន្រ្តីនារីដំបូងគេ ដែលនឹងមានវត្តមានសម្រាប់ការប្រកួត នៅពានរង្វាន់ Champions League បុរស ជំនួបរវាង Juventus ជាមួយ Dynamo Kiev នៅថ្ងៃទី២ ខែធ្នូខាងមុខនេះ ។ ស្ត្រីវ័យ ៣៦ ឆ្នាំរូបនេះ បានក្លាយជាស្ត្រីដំបូងគេ ដែលបានធ្វើជាអាជ្ញាកណ្តាលសម្រាប់ការប្រកួតពានរង្វាន់អ៊ឺរ៉ុបដ៏ធំមួយ របស់បុរស វគ្គផ្តាច់ព្រ័ត្រ UEFA Super Cup រវាង Liverpool និង Chelsea ក្នុងឆ្នាំ២០១៩ ។


សូមរំលឹកថា លោកស្រី Stephanie Frappart បានដឹកនាំការប្រកួតលើកដំបូង នៅ Europa League នៅក្នុងខែតុលា ពេល Leicester City ជួប Zorya Luhansk ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner