នាយឧត្តមសេនីយ៍ នេត សាវឿន បញ្ជាឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍បណ្ដោះអាសន្ន

ភ្នំពេញ៖ នាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាថ្មីមួយឲ្យផ្អាកការផាកពិន័យអ្នកល្មើសច្បាប់ចរាចរណ៍ ជាបណ្ដោះអាសន្ន រហូតរង់ចាំព្រឹត្ដិការណ៍ «សហគមន៍ ២៨វិច្ឆិកា» ត្រូវបានបិទបញ្ចប់ និងមានការណែនាំថ្មី។

ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ដែលបានផ្ញើជូនថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ឧត្តមសេនីយ៍ឯក ស ថេត ថ្លែងថា «ដោយមានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានណែនាំថា ក្នុងរយៈពេល១៥ថ្ងៃ ស្នើឲ្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលយើងអនុវត្តទៅលើអនុក្រឹត្យលេខ៣៩ សូមធ្វើការផ្អាកការផាកពិន័យបណ្ដោះអាសន្នសិន»

ឧត្តមសេនីយ៍ឯក ស ថេត សង្កត់ធ្ងន់ថា បើទោះបីត្រូវផ្អាកការផាកពិន័យបណ្ដោះអាសន្នមែន ប៉ុន្ដែមន្ដ្រីនគរបាលចរាចរណ៍ទាំងអស់ ត្រូវប្រចាំការនៅគោលដៅដដែល ដើម្បីជួយសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋដែលធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ និងផ្អាកការពិនិត្យជាតិអាល់កុលនៅពេលយប់ដូចគ្នា។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner