ក្រសួងអប់រំជូនដំណឹងពីការលើកពេលប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ក្នុងន័យចូលរួមទាំងស្កាត់ក៏ដូចជាបង្ការនៃការរីករាលដាលនេះជំងឺកូវីដ-១៩ក្រសួងអប់រំបានសម្រេចលើកពេលការប្រកួតកីឡាបឋមសិក្សាថ្នាក់ជាតិឆ្នាំ២០២០ទៅធ្វើនាពេលក្រោយវិញ។

          បើយោងតាម សេចក្តីជូនដំណឹង របស់ក្រសួងអប់រំយុវជន និង កីឡា នៅថ្ងៃទី១ខែធ្នូ ឆ្នាំ២០២០នេះដោយបានបញ្ជាក់ថា “សូមលើកពេលការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២០ដែលគ្រោងរៀបចំឡើងចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២០ នៅរាជធានីភ្នំពេញហើយនឹងទៅធ្វើចាប់ពីថ្ងៃទី ១៥ដល់ថ្ងៃទី២៤ធ្នូ ឆ្នាំ ២០២០វិញ”។

         គួរបញ្ជាក់ថាបើគិតមកដល់ព្រឹកថ្ងៃទី០១ខែធ្នូឆ្នាំ២០២០នេះនៅកម្ពុជាគេបានរកឃើញអ្នកមានវីរុសកូវីដ-១៩ មានចំនួនសរុប ៣២៦នាក់ (ស្ត្រី ៧៣នាក់ និងបុរស ២៥៣នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ ចំនួន២២នាក់៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner