ដើរលេងបែបណា ទើបអាចចូលរួមចំណែកផ្សព្វផ្សាយតំបន់ទេសចរណ៍របស់យើង?

អត្ថបទដោយ៖
AMS

ក្រៅពីដើរលេងសប្បាយខ្លួនឯងហើយ មានធ្លាប់គិតអត់ថាយើងគ្រប់គ្នាក៏អាចជាចំណែកមួយក្នុងការផ្សព្វផ្សាយ ក៏ដូចជាចែករំលែកនូវសម្រស់ និងលក្ខណៈពិសេសរបស់កន្លែងទេសចរណ៍ដែលយើងបានទៅដែរ?

តាមពិតទៅ មានរឿងខ្លះដែលយើងអាចធ្វើបាន ក្នុងទម្រង់ផ្សេងៗគ្នាទៅតាមលទ្ធភាព និងចំណូលចិត្តរបស់យើង ហើយរឿងខ្លះ គឺសាមញ្ញមែនទែន ដែលមិនត្រូវការធនធាន ឬពេលវេលាច្រើនឡើយ។ តោះ! យើងតាមដានអានជាមួយគ្នា ហើយគិតមើលថាតើមានអ្វីខ្លះដែលអ្នកអាចធ្វើបាន?

ផុសនៅលើគណនីណាមួយក្នុងបណ្តាញសង្គម

មិនថានៅលើគណនីផ្ទាល់ខ្លួន​ ឬផេក​ (page) នោះទេ អ្នកសុទ្ធតែអាចធ្វើការបង្ហោះនូវរូបភាពស្អាតៗ អមដោយគន្លឹះមានប្រយោជន៍ខ្លះៗអំពីកន្លែងទាំងនោះ ដែលអាចឲ្យមិត្តដទៃទៀតបានដឹង ឃើញ និងស្គាល់ដែរ។

ចងក្រងជាអត្ថបទចែករំលែកខ្លីៗ

ការចែករំលែកតាមរយៈបទពិសោធន៍ពិតៗរបស់អ្នកធ្លាប់បានទៅផ្ទាល់ ប្រាកដជាគួរឲ្យទុកចិត្ត និងចងចាំ ជាពិសេសអ្នកដែលបានផ្តិតយកនូវរូបភាពជាក់ស្តែង ដែលអាចជាគន្លឹះមានប្រយោជន៍សម្រាប់អ្នកដែលមានបំណងទៅទស្សនាកន្លែងដូចគ្នានាពេលអនាគត។

ចងក្រងជាវីដេអូចែករំលែក

បើសិនជាអាចរៀបចំជាវីដេអូតែម្តង ក៏រឹតតែល្អ និងច្បាស់ជាក់ស្តែង សម្រាប់អ្នកទស្សនា បានយល់បានដឹងអំពីទិដ្ឋភាពជាក់ស្តែងនៅតំបន់ ឬកន្លែងទាំងនោះ។

ផុសនៅក្នុង Story របស់អ្នក

អាចជាវិធីដ៏ងាយស្រួល និងមានប្រសិទ្ធិភាពជាងគេសម្រាប់ការណែនាំទៅកាន់មិត្តភក្តិក្នុងបណ្តាញសង្គមរបស់អ្នក ព្រោះថាមនុស្សសម័យឥលូវក៏ចូលចិត្តតាមដាននូវសកម្មភាពរបស់មិត្តភក្តិខ្លួនតាមមុខងារ Story ហ្នឹងច្រើនដែរ។

ធ្វើការផ្តល់ពិន្ទុ ឬវាយតម្លៃនៅលើវេទិកាផ្សេងៗ

មានមុខងារមួយចំនួនទាក់ទិននឹងការធ្វើការផ្តល់ពិន្ទុ និងវាយតម្លៃ (rate & review, recommend,…) ដែលអាចឲ្យអ្នកប្រើប្រាស់ធ្វើការបញ្ចេញនូវមតិយោបល់ ក៏ដូចជាចំណាប់អារម្មណ៍របស់ខ្លួនទៅកាន់អ្នកប្រើប្រាស់ផ្សេងទៀត ដូចជា Trip Advisor ជាដើម។

***ដើម្បីទាក់ទាញភ្ញៀវអន្តរជាតិ អ្នកគួរតែបន្ថែមនូវភាសាអន្តរជាតិ (អង់គ្លេស ចិន…) ផងដែរ បើសិនជាអាច។

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner