Microsoft កំពុងផលិតបច្ចេកវិទ្យាថ្មីអាចពិនិត្យទឹកមុខ និងកាយវិការបស់បុគ្គលិកធ្វើការ

បច្ចេកវិទ្យា៖វាគឺជាដំណឹងដ៏ល្អសម្រាប់ថៅកែក្រុមហ៊ុនឬអ្នកគ្រប់គ្រងបុគ្គលិកប្រសិនបើបច្ចេកវិទ្យាថ្មីនេះនឹងត្រូវអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការមែននោះប៉ុន្តែបច្ចុប្បន្នវាកំពុងស្ថិតនៅក្នុងការសម្រេចចិត្តនៅឡើយពីព្រោះថាវាក៏ទទួលបានការរិះគន់ជាច្រើនផងដែរពាក់ព័ន្ធទៅនឹងបញ្ហាឯកជនភាពរបស់បុគ្គល។

នៅថ្ងៃនេះតាមរយៈការចុះផ្សាយដោយទូរទស្សន៍ CNN បានឲ្យដឹងថាក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Microsoft បានដាក់ពាក្យស្នើសុំអជ្ញាបណ័្ណរួចទៅហើយដើម្បីអាចឲ្យប្រព័ន្ធគ្រប់គ្រងនិងត្រួតពិនិត្យបុគ្គលិកថ្មីមួយរបស់ខ្លួនអាចដំណើរការជាផ្លូវការបាន។បច្ចេកវិទ្យាថ្មីនេះនឹងអាចឲ្យអ្នកគ្រប់គ្រងក្នុងការត្រួតពិនិត្យនិងការដាក់ពិន្ទុ
ទៅលើបុគ្គលិករបស់ខ្លួនតាមរយៈការត្រួតពិនិត្យ មើលកាយវិកាទឹកមុខរបស់ពួកគេទាំងនៅក្នុងពេលធ្វើការ ឬកិច្ចប្រជុំតាមអនឡាញក្តី។

ប្រព័ន្ធគ្រប់គ្រងនេះអាចដំណើរការបានជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា Sensorsទៅក្នុងបន្ទប់ធ្វើការរបស់បុគ្គលិកដែលនេះបានក្លាយទៅជាបញ្ហាមួយដែលនាំឲ្យមានការប៉ះពាល់ទៅដល់សិទ្ធឯកជនរបស់ពួកគេ។

មុខងារនេះតាមពិតត្រូវបានក្រុមហ៊ុនធ្លាប់បានប្រកាសម្តងហើយកាលពីឆ្នាំទៅ។អ្នកគ្រប់គ្រងអាចត្រួតពិនិត្យបុគ្គលិករបស់ខ្លួនតាមរយៈកម្មវិធី Microsoft
មួយចំនួនដូចជា Office 365 ដែលរួមមានទាំង Outlook email, Teams meeting app និង Excel spreadsheet appជាដើម។

តើ sensor អាចកត់ត្រាអ្វីបានខ្លះពេលធ្វើកិច្ចប្រជុំតាមអនឡាញ?

១.កត់ត្រាថាតើអ្នកចូលរួមណាខ្លះនៅក្នុងកិច្ចប្រជុំ
២.កត់ត្រាភាសាកាយវិកាព្រមទាំងទឹកមុខរបស់អ្នកចូលរួមកិច្ចប្រជុំ
៣.កត់ត្រាពេលវេលាដែលអ្នកចូលរួមក្នុងកិច្ចប្រជុំ
៤.កត់ត្រាពីលំនានៃការនិយាយស្តីរបស់អ្នកចូលរួម និងកំណត់បានពីកម្រិតនៃភាពធុញទ្រាន់របស់អ្នកចូលរួម

លើសពីនេះប្រព័ន្ធគ្រប់គ្រងមួយនេះអាចថែមទាំងចាប់យកសកម្មភាពទូរស័ព្ទដៃរបស់បុគ្គលិក ឬអ្នកចូលរួមកិច្ចប្រជុំថាតើពួកគេកំពុងធ្វើអ្វីក្នុងពេលដំណាលគ្នា
ដូចជាការផ្ញើសារ ឬការប្រើប្រាស់អុីនធឺណេត៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner