ការប្រឡងឌីប្លូម២ថ្ងៃបញ្ចប់ទៅដោយទទួលបានជោគជ័យតាមការគ្រោងទុក

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ឯកឧត្តមរស់សុវាចាមន្រ្តីនាំពាក្យក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ឬឌីប្លូ មានរយ:ពេល២ថ្ងៃ ចាប់ពីថ្ងៃ៣០ វិច្ឆិកា ដល់ ថ្ងៃ០១ ធ្នូ ២០២០ បានបញ្ចប់ទៅដោយរលូនតាមការគ្រោងទុកនៅទូទាំង២៥ខេត្ត-រាជធានី។ ហើយលទ្ធផលប្រឡងឌីប្លូមនឹងប្រកាសនាថ្ងៃ ០៧ខែ ធ្នូ ឆ្នាំ២០២០។

បញ្ជាក់ប្រាប់AMSនាល្ងាចថ្ងៃទី១ខែធ្នូឆ្នាំ២០២០នេះ ឯកឧត្តម រស់សុ វាចា បានឱ្យដឹងថាក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡា បានចុះពិនិត្យការប្រឡងឌីប្លូមតាមការចាំបាច់ ដើម្បីធានាគុណភាពប្រឡង។

ឯកឧត្តមបានឱ្យដឹងបន្ថែមថា ជារួម ក្រសួងអប់រំ យុវជន និងកីឡាយល់ឃើញថា ៖គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា មេប្រយោគ បេក្ខជនប្រឡង និងគ្រប់ភាគីពាក់ព័ន្ធបានអនុវត្តបច្ចេកទេស នីតិវិធីប្រឡង និងវិធានការសុវត្ថិភាពសុខភាពខ្ជាប់ខ្ជាន់។បេក្ខជនអវត្តមានមួយចំនួនតូច ដោយមូលហេតុបុគ្គល។គ្មានហេតុការណ៍ ឬប្រធានស័ក្តអ្វីកើតឡើងគួរឱ្យកត់សម្គាល់ទេ។

មន្រ្តីនាំពាក្យរូបនេះបានឱ្យដឹងផងថា”នាឆ្នាំនេះការប្រឡងឌីប្លូមគឺគ្រឹះស្ថានសិក្សាជាអ្នករៀបចំគ្រប់ដំណាក់កាលនៃការប្រឡងដូចឆ្នាំមុនដែរ ក្រោមកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងមន្ទីរអប់រំ យុវជន និងកីឡាទាំង២៥ខេត្ត-រាជធានីតាមការចាំបាច់”។

បើតាម ឯកឧត្តម រស់ សុវាចា បានឱ្យដឹងបន្ថែមថា៖ ការប្រឡងឌីប្លូមសម័យប្រឡង ៣០ វិច្ឆិកា ២០២០ បានប្រព្រឹត្តទៅនៅតាមគ្រឹះស្ថានសិក្សាផ្ទាល់ តាម ២៥ ខេត្ត-រាជធានី ដោយមានបេក្ខជនប្រឡងសរុបចំនួន ១៥៨,៧១៧នាក់ (នារី ៨៥,១៣១នាក់) និងមានមណ្ឌលប្រឡងចំនួន ១,៧២៩ ស្នើនឹង ៧,១៤១ បន្ទប់ប្រឡង៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner