មន្ត្រីរាជការ និង ប្រជាពលរដ្ឋ ចំនួន៣៩៨នាក់ ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានចូលមកធ្វើចត្តាឡីស័ក
តាមការបញ្ជាក់របស់ឯកឧត្តម ពិន ប្រាកដ អភិបាលរងខេត្តសៀមរាបបានឲ្យដឹងថា ពាក់ព័ន្ធ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា មកដល់ត្រឹមម៉ោង១១ និង១៥នាទី នាថ្ងៃទី០១ធ្នូ ឆ្នាំ២០២០ មានបងប្អូនជា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចំនួន៣៩៨នាក់ បានស្ម័ត្រចិត្តចូលមកធ្វើការយកសំណាក ហើយមួយចំនួនទៀត ក៏ត្រូវបានក្រុមគ្រូពេទ្យទៅយកដល់ទីកន្លែងនៅមណ្ឌលពន្ធនាគារ និង ពលរដ្ឋដែលមានការពាក់ព័ន្ធនៅបុរីសៀងណាំផងដែរ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ថា ចំពោះបងប្អូនដែលបានចូលមកឲ្យក្រុមគ្រូពេទ្យ ធ្វើការយក(សំណាក)រួចហើយ ក៏ត្រូវបានឲ្យវិលត្រឡប់ទៅកាន់លំនៅដ្ឋានដោយធ្វើចត្តាឡីស័កនៅនឹងផ្ទះរបស់ខ្លួន ដោយផ្ទាល់ ។ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចំណាកស្រុក គឺត្រូវធ្វើចត្តាឡីស័កនៅក្នុងមណ្ឌល នេះតែម្តង ក្នុងរយៈពេល១៤ថ្ងៃ ដោយបានធ្វើការផ្គត់ផ្គង់អាហារមួយថ្ងៃ៤ពេល ហើយក៏ត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងតាមដានសុខភាពទៀតផង ។ រីឯបងប្អូនដែលបានធ្វើចត្តាឡីស័កនៅតាមផ្ទះ ក៏ត្រូវឲ្យមានការទំនាក់ទំនងមកក្រុមគ្រូ ពេទ្យ តាមរយៈទូរស័ព្ទ នៅពេលមានបញ្ហាក្នុងខ្លួន ។ ឯកឧត្តមអភិបាលរងខេត្ត ក៏បានបន្តទៀតថា ក្នុងព្រឹត្តិកាណ៍ សហគមន៍ ២៨វិច្ឆិកានេះ នៅក្នុងចំនួន ៣៩៨នាក់នេះ យើងនៅមិនទាន់រកឃើញអ្នកវិជ្ជមាននៃជម្ងឺកូវិដ១៩នៅឡើយ នោះទេ គឺស្ថិតនៅក្នុងការស័ង្សយនៅឡើយ ។ ឯកឧត្តមក៏បានឲ្យដឹងទៀតថា ចំពោះស្ត្រីដែលមានពាក់ព័ន្ធនឹងអ្នកមាន ជម្ងឺកូវិដ១៩ ដែលមកដល់ពេលនេះ យើងនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ គឺស្ថិតនៅក្នុងការសង័្សយ ដោយរងចាំលទ្ធផលពីក្រសួងសុខាភិបាល បញ្ជាក់ឲ្យបានជាក់ច្បាស់សិនទើបជាផ្លូវការ ។ ទោះបីនៅពុំទាន់មានលទ្ធផលជាក់ ច្បាស់ក៏ដោយ អាជ្ញាធរខេត្តសៀមរាប ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្ត ក៏ដូចមន្ទីរសុខាភិបាល ខេត្ត ក៏មិននៅស្ងៀននោះឡើយ គឺបានធ្វើការរឹតបណ្តឹងនូវវិធានការ ការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលបានលើកឡើងថា ការសង្ស័យមាន វាប្រសើរជាងថាអត់មាន ដើមី្បបង្កើនការ ទប់ស្កាត់កុំឲ្យមានការរីករាលដាលនៅក្នុងសហគមបន្តទៀត ។ ក្នុងនោះឯកឧត្តម ក៏បានលើកផងដែរ ចំពោះបញ្ហា ម៉ដំរី ជាជនជាតិអង់គ្លេសម្នាក់ នៅពេលដឹកដំរីមកចុះថតនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី៣០ វិច្ឆកា ថាបុរសជាម៉ដំរីនោះ យើងពុំទាន់ពិនិត្យឃើញថា មានជម្ងឺកូវិដ១៩នៅឡើយទេ គឺស្ថិតនៅ ក្នុងការសង័្សយនៅឡើយ ពុំទាន់ជាផ្លូវការនោះទេ ។ ឯកឧត្តម បានអំពាវនាវដល់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានជាប្រចាំ ព្រមទាំងកុំជឿនូវរាល់ព័ត៌មានដែលគ្មានប្រភពមិនច្បាស់លាស់ ដែលមានបង្ហោះនៅក្នុងបណ្តាញសង្គម ដែលធ្វ់ឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខក្នុងសង្គម បង្កើតនូវភាពចលាចល អស្ថេរភាពក្នុងសង្គម សូមបងប្អូនត្រូវជឿជាក់លើព័ត៌មានជាក់លាក់របស់ក្រសួងសុខាភិបាល ៕ ម៉ី សុខារិទ្ធ




