ក្រសួងសុខាភិបាលរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន៣នាក់ បន្ថែមទៀត នៅថ្ងៃនេះ

អត្ថបទដោយ៖
ធី ដា

ក្រសួងសុខាភិបាល៖​ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២ធ្នូនេះ បានឲ្យដឹងថា គេបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន៣នាក់ទៀត ប៉ុន្តែជាអ្នកដំណើរមកពីក្រៅប្រទេស ដោយមិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ថ្ងៃទី២៨វិច្ឆិកាឡើយ និងមិនមានករណីជាសះស្បើយនោះទេ នៅថ្ងៃទី១ធ្នូឆ្នាំ២០២០។ អ្នកឆ្លងថ្មីទាំង៣នាក់នោះ មានបុរសជនជាតិខ្មែរអាយុ២៦ឆ្នាំ មានអសយដ្ឋាននៅស្រុក ដងទង់ខេត្តកំពត និងម្នាក់ទៀតជាបុរសជនជាតិខ្មែរ អាយុ៤៦ឆ្នាំ មានអសយដ្ឋាននៅខេត្តកណ្ដាល។

អ្នកទាំង២ ជាអ្នកដំណើរមកពីប្រទេសជប៉ុន បានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង និងបានមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៨វិច្ឆិកាឆ្នាំ២០២០។ ពួកគេទាំងពីនាក់ពេលធ្វើតេស្តលើកទី១អវិជ្ជមានវីរុសកូវីដ-១៩ ប៉ុន្តែលទ្ធផលតេស្ដលើកទី២នៅថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់ពួកគេ គឺទទួលបានវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ពួកគេត្រូវបាដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ ចំណែកអ្នកឆ្លងថ្មីម្នាក់ទៀត គឺស្ត្រីជនជាតិខ្មែរអាយុ៣៥ឆ្នាំ មានអសយដ្ឋាននៅស្រុកទឹកឈូ ខេត្តកំពត ជាអ្នកដំណើរមកពីប្រទេសចិន មកដល់ប្រទេសកម្ពុជានៅថ្ងៃ១៨វិច្ឆិកាឆ្នាំ២០២០ ដែលលទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី២ថ្ងៃទី១៣នៃការធ្វើចត្តាឡីស័ករបស់គាត់ គឺទទួលបានវិជ្ជមានវីរុសកូវីដ-១៩ ដែលផ្ដល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។ ស្ត្រីនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។ គិតត្រឹមព្រឹកថ្ងៃទី២ធ្នូឆ្នាំ២០២០ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបចំនួន៣២៩នាក់ ក្នុងនោះបានជាសះស្បើយចំនួន៣០៤នាក់ និងនៅសល់២៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕ ដោយ៖ កឹម ទៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner