តម្លៃជួញដូរ Bitcoin កើនខ្លាំងបំបែកកំណត់ត្រាជិត 20.000 ដុល្លារ

បរទេស ៖ យោងតាមក្រុមហ៊ុនជំនាញខាងទិន្នន័យដែលមានឈ្មោះថា Coindesk នៅសប្តាហ៍នេះបាន
បង្ហាញថារូបិយបណ្ណវត្ថុអេឡិចត្រូនិក Bitcoin បានកើនឡើងតម្លៃរបស់ខ្លួនដល់ទៅ 19.920,53 ដុល្លារ
អាមេរិកទៅហើយ ដែលជាតម្លៃមិនធ្លាប់មានពីមុនមកឡើយ។

Bitcoin បានចំណាយពេលជិតទៅដល់ 3 ឆ្នាំដើម្បីអាចឡើងទៅដល់កំណត់ត្រាចាស់កាលពីលើកមុនគឺតិច
ជាងតម្លៃបច្ចុប្បន្នប្រមាណជា 137 ដុល្លារអាមេរិក ហើយបើនិយាយពីអត្រាកើនឡើងសម្រាប់ឆ្នាំនេះវិញ Bitcoin
បានកើនឡើងតម្លៃរបស់ខ្លួនប្រមាណជា 170 ភាគរយមកហើយ។

ក្រោយកំណត់ត្រានេះ អ្នកវិភាគជាច្រើនបានលើកឡើងថា Bitcoin នៅពេលនេះបានក្លាយទៅជាការវិនិយោគដ៏សុវត្ថិភាពមួយសម្រាប់អ្នកវិនិយោគិនមួយចំនួនបើទោះបីជាស្ថានភាពបច្ចុប្បន្នមិនមានភាពច្បាស់លាស់ក្តីដោយសារតែវិបត្តិកូវីដ19 ឬក៏នឹងអាចមានអស្ថេរភាពមួយចំនួនដែលនឹងអាចកើតឡើង។

គួរឲ្យដឹងដែរថា កាលពីកំណត់ត្រាចាស់កន្លងមក Bitcoin បានធ្លាក់ចុះតម្លៃរបស់វាយ៉ាងខ្លាំងរហូតទៅដល់ក្រោម 3.300 ដុល្លារម្តងដែរ ហើយហេតុការណ៍នេះអាចនឹងកើតឡើងម្តងទៀតខណៈដែលក្រោយពីបានកើនឡើងដល់កំណត់ត្រាចុងក្រោយនេះកាលពីថ្ងៃអង្គារម្សិលមិញ Bitcoin បានធ្លាក់ចុះវិញភ្លាមផងដែរមកត្រឹមតែ 18.300ដុល្លារត្រឹមតែរយៈពេលប៉ុន្មានម៉ោងប៉ុណ្ណោះ៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner