សត្វពស់ថ្លាន់២ក្បាលត្រូវបានក្រុមអភិរក្សសត្វព្រៃលែងឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ

ដោយ៖ម៉ាដេប៉ូ

ខេត្តមណ្ឌលគិរី ៖ ក្រុមអនុវត្តច្បាប់ចល័ត និងមន្រ្តីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី សហការជាមួយកម្លាំងនគរបាលខេត្តមណ្ឌលគិរី ដែលគាំទ្រដោយគម្រោងរបស់អង្គការ WWF បានលែងសត្វពស់ថ្លាន់ចំនួន២ក្បាល ឲ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ ក្នុងរបៀងអភិរក្សជីវៈចម្រុះ។

          បើយោងតាមទំព័រហ្វេសប៊ុកក្រសួងបរិស្ថានបានឱ្យដឹងថាសត្វពស់ទាំងពីរក្បាលត្រូវបានគេលែងឱ្យទៅរស់នៅក្នុងព្រៃវិញនេះនៅថ្ងៃទី២ខែធ្នូឆ្នាំ២០២០។

          ប្រភពខាងលើបញ្ជាក់ថាសត្វពស់ថ្លាន់ទាំង២ក្បាលខាងលើនេះ ត្រូវបានមន្រ្តីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិ និងមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមា បានធ្វើការអប់រំណែនាំទើបប្រជាពលរដ្ឋយល់ព្រមប្រគល់ឲ្យមន្រ្តីជំនាញ ដើម្បីយកទៅលែងឱ្យចូលទៅរស់នៅក្នុងព្រៃធម្មជាតិវិញ។

សួមបញ្ជាក់ថាសត្វពស់ថ្លាន់ដែលមន្រ្តីបានធ្វើការដកហូតនេះបានពីប្រជាពលរដ្ឋជនជាតិដើមភាគតិចសត្វថ្ងៃ រស់នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ៕

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner