អគ្គកីឡាហាប់គីដូកម្ពុជា បានអះអាងថា ខ្លួននៅតែរក្សាជំហ៊អភិវឌ្ឍកីឡាហាប់គីដូ ជាជានិច្ច ទោះក្រសួងអប់រំ ពុំទាន់ទទួលស្គាល់ក៍ដោយ

លោក គង់ ចាន់ទីណា អគ្គលេខាធិការសហព័ន្ធកីឡាហាប់គីដូកម្ពុជា បានបង្ហើបថា មកដល់ពេលនេះ សហព័ន្ធកីឡាហាប់គីដូ ពុំទាន់ត្រូវបានក្រសួងអប់រំយុវជន និងកីឡា ទទួលស្គាល់ជាផ្លូវការជាសហព័ន្ធកីឡាជាតិនៅឡើយទេ ទោះបីកីឡាដែលមានដើមកំណើតចេញពីប្រទេសកូរ៉េមួយនេះ មានការគាំទ្រហ្វឹកហាត់ច្រើ នពីសំណាក់យុវជនកម្ពុជា និងបានបញ្ជ្រៀបផ្សព្វផ្សាយចូលក្នុងអង្គភាពកងកម្លាំងជាច្រើនហើយក្តី ។ ទោះជាបែបនេះក្តី ក៍អគ្គលេខាធិការរូបនេះ អះអាងថា ខ្លួននៅតែរក្សាជំហ៊រឹងមាំជានិច្ច ដើម្បីអភិវឌ្ឍ និងពង្រឹងសក្តានុពលឲ្យប្រភេទកីឡាប្រយុទ្ធមួយនេះ កាន់តែរីកចំរើនខ្លាំងឡើង នៅកម្ពុជា ។


អគ្គលេខាធិការខាងលើ បានពន្យល់ថា ទោះបីពេលនេះក្រសួងអប់រំយុវជន និងកីឡា ពុំទាន់ទទួលស្គាល់ ឬផ្តល់ការគាំទ្រជាថវិកាឲ្យរៀបចំការប្រកួតថ្នាក់ជាតិ ដូចប្រភេទកីឡាដ៍ទៃទៀតក្តី ក្នុងនាមសហព័ន្ធ លោកនៅតែជម្រុញសកម្មភាពហ្វឹកហាត់ និងផ្សព្វផ្សាយជានិច្ច ដើម្បីត្រួសត្រាយផ្លូវឲ្យអត្តពលិក បានទៅប្រកួតប្រជែងនៅក្រៅប្រទេសនាពេលខាងមុខ ។ លោក សង្ឈឹមជឿជាក់ថា តាមរយៈការខិតខំប្រឹងប្រឹងប្រែងពីថ្នាក់ដឹកនាំរបស់សហព័ន្ធ នឹងធ្វើឲ្យកីឡាប្រយុទ្ធដែលមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ជាង៣០ឆ្នាំ ទទួលបានការគាំទ្រជាផ្លូវការពីអាជ្ញាធរកីឡា ដើម្បីទទួលបានថវិការៀបចំការប្រកួតថ្នាក់ជាតិ ដូចប្រភេទកីឡាសក្តានុពលដ៍ទៃទៀតដែរ ។


សូមបញ្ជាក់ថា កីឡាហាប់គីដូបានបង្ហាញវត្តមាននៅក្នុងប្រទេសកម្ពុជាជាយូមកហើយ ប៉ុន្តែទើបតែចាប់ផ្តើមហ្វឹកហាត់ឡើងវិញ ជាង៣ទស្សវត្សចុងក្រោយនេះ ហើយមកដល់បច្ចុប្បន្ន មានការគ្រាំច្រើនពីសំណាក់យុវជន និងកងកម្លាំង ចូលហ្វឹកហាត់លើប្រភេទកីឡាប្រយុទ្ធមួយនេះ ប៉ុន្តែក្រសួងអប់រំយុវជន និងកីឡា មិនទាន់ទទួលស្គាល់ជាសហព័ន្ធកីឡាជាតិនៅឡើយទេ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner