អភិបាលខណ្ឌឫស្សីកែវ បន្តការជួសជុលផ្លូវដែលខូច

ភ្នំពេញ៖ ផ្លូវដែលរងការខូចខាតក្នុងភូមិបាក់ទូក សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ត្រូវបានធ្វើការជួសជុលឡើងវិញរួចរាល់ជាស្ថាពរហើយ ដោយកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ បន្ទាប់ពីអភិបាលខណ្ឌ ជា ពិសី និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ចុះត្រួតពិនិត្យស្ថានភាពជាក់ស្ដែង ឃើញថា មានជង្ហុគតូច-ធំ កើតមានជា (សំបុកមាន់) ដែលពិបាកក្នុងការធ្វើដំណើរចេញចូលរបស់ប្រជាពលរដ្ឋ ដូចជាបង្កានូវគ្រោះថ្នាក់ចរាចរណ៍ និងអាចរួមចំណែកកាត់បន្ថយលើការចំណាយ ថវិការបស់ជាតិ។

លោក ជា ពិសី បញ្ជាក់ថា ការនាំយកសម្ភារសំណង់មានថ្មគ្រោះ ខ្សាច់ និងស៊ីម៉ង់ មកចាក់បេតុងក្រាលជួសជុលផ្លូវលប់បំបាត់ជង្គុកតូចធំ ត្រូវបានធ្វើឡើង និងដោះស្រាយជាជំហានៗ និងបន្តធ្វើឥតឈប់ឈរឡើយ និងជួសជុលឲ្យទាល់តែអស់ ចំពោះផ្លូវទាំងឡាយណា ដែលរងការខូចខាតនូវមួយអន្លើ បើទោះបីជាអាជ្ញាធរ មិនទាន់ទទួលបានការស្នើ ឫជាសំណូមពរណាមួយ ពីប្រជាពលរដ្ឋ ក៏ត្រូវតែធ្វើទៅតាមលទ្ធភាព ព្រោះជាសេវាតម្រូវការចាំបាច់។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានដាក់ចេញថា «មន្ត្រីមិនជាចៅហ្វាយនាយ របស់ប្រជាពលរដ្ឋឡើយ» ផ្ទុយទៅវិញ «មន្ត្រីគឺជាអ្នកបម្រើប្រជាពលរដ្ឋ ដោយភាពស្មោះត្រង់»៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner