អង់គ្លេស ចាប់ផ្តើមប្រើប្រាស់វ៉ាក់សាំង Pfizer ជាង 80 ម៉ឺនដូសលើកដំបូងជាសាធារណៈ
បរទេស ៖ ទីបំផុតប្រទេសអង់គ្លេសនៅសប្តាហ៍នេះបានក្លាយទៅជាប្រទេសដំបូងបំផុតលើលោកដែលអនុម័តក្នុងការប្រើប្រាស់វ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer/BionTech ជាសាធារណៈទោះបី FDA អាមេរិកមិនទាន់ផ្តល់អជ្ញាប័ណ្ណក្តី។
ក្រុមអ្នកតាក់តែងច្បាប់របស់អង់គ្លេសបានប្រកាសថា វ៉ាក់សាំងទាំងនេះមានប្រសិទ្ធដល់ទៅ95 ភាគរយប្រឆាំងទៅនឹងវិរុសកូវីដ19 ដូចនេះអង់គ្លេសសម្រេចនឹងចាប់ផ្តើមធ្វើការប្រើប្រាស់វាចាប់ពីសប្តាហ៍ក្រោយនេះហើយហើយមនុស្ដែលអទិភាពបំផុតនឹងអាចទទួលបានវ៉ាក់សាំងនេះគឺមានដូចជាមនុស្សចាស់ និងអ្នកស្ម័គ្រចិត្ត។
គួរឲ្យដឹងដែរថា មកដល់ពេលនេះផងដែរអង់គ្លេសបានធ្វើការបញ្ជាទិញវ៉ាក់សាំងរបស់ Pfizer ប្រមាណជា 40 លានដូសមកហើយដែលវាគ្រប់គ្រាន់សម្រាប់ចាក់ទៅលើពលរដ្ឋប្រមាណជា 20 លាននាក់ដោយក្នុងនោះ 10 លានដូសនឹងអាចនឹងត្រូវប្រើប្រាស់ក្នុងពេលឆាប់ៗនេះហើយសំខាន់បំផុតនោះគឺវ៉ាក់សាំងប្រមាណជា 80 ម៉ឺនដូសនឹងត្រូវមកដល់ប្រទេសក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕