នាំនារី ៤នាក់ ដែលកោសខ្យល់ ឲ្យភរិយាអគ្គនាយក ពន្ធនាគារ ទៅធ្វើតេស្តរកកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ នារីកោសខ្យល់ចំនួនបួននាក់ ក្នុងចំណោមប្រាំនាក់ដែលបានកោសខ្យល់ឲ្យភរិយាលោក ឆែម សាវុធ អគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃ ត្រូវបានក្រសួងសុខាភិបាលនាំទៅយកសំណាកទៅធ្វើតេស្តនៅមណ្ឌលសុខភាពចាក់អង្រែ ខណ្ឌមានជ័យរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០។

ចំណែកនារីម្នាក់ទៀតបានធ្វើដំណើរទៅស្រុកកំណើត ដោយមន្ត្រីក្រសួងសុខាភិបាល និងអាជ្ញាធរកំពុងតែធ្វើការទំនាក់ទំនង។ នារីកោសខ្យល់ទាំងប្រាំនាក់គឺបម្រើការនៅហាងកោសខ្យល់ស្ថិតនៅផ្លូវ២០០៤ ភូមិត្រពាំងល្វាសង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

លោកប៉ាងលីដាអភិបាលរងខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថាៈ តាមការណែនាំរបស់លោកមានចាន់យ៉ាដាអភិបាលរងរាជធានីភ្នំពេញបានឲ្យទៅយកនារីកោសខ្យល់ទាំងប្រាំនាក់ នៅខណ្ឌពោធិ៍សែនជ័យធ្លាប់បានទៅកោសខ្យល់ឱ្យភរិយាលោកឆែមសាវុធអគ្គនាយកពន្ធនាគារនៃក្រសួងមហាផ្ទៃហេតុនេះបានជាមន្ត្រីសុខាភិបាលរាជធានីភ្នំពេញ និងសាលាខណ្ឌពោធិ៍សែនជ័យចុះទៅយកគឺយកបានមនុស្សប្រាំនាក់ក្នុងនោះមានក្មេងម្នាក់ និងនារីម្នាក់ទៀតបានធ្វើដំណើរទៅស្រុក។

លោកបានបញ្ជាក់ថាៈនារីទាំងបួននាក់ និងកូនក្មេងម្នាក់គឺបានដឹកទៅយកសំណាកនៅមណ្ឌលសុខភាពចាក់អង្រែខណ្ឌមានជ័យប៉ុន្តែមកដល់ល្ងាចនេះគឺនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ៕ ដោយ៖ សីហា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner