អ្នកប្រដាល់គុនខ្មែរ សែន រ៉ាដេត អះអាងថា ដោយសារការជួយជ្រោមជ្រែង ពីបងប្រុស សែនរ៉ាឌី ទើបធ្វើរូបគេ មានកេរ្តិ៍ឈ្មោះល្បីល្បាញ ក្នុងវិស័យប្រដាល់គុនខ្មែ ដល់សព្វថ្ងៃនេះ

សែន រ៉ាដេត បានចូលប្រឡុកក្នុងអាជីពជាអ្នកប្រដាល់ រយៈពេល៧ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៤ រហូតដល់ ឆ្នាំ២០២0នេះ ក្នុងនោះកីឡាករមានប្រវត្តិចេញពីខេត្តកោះកុង បានគ្រងខ្សែក្រវ៉ាត់ ក្នុងស្រុកបានចំនួន២ខ្សែ លើប្រភេទទម្ងន់៥១គីឡូក្រាម និងមេដាយជាច្រើនទៀត ពីការប្រកួតជើងឯកថ្នាក់ជាតិផងដែរ ។


សមិទ្ធផលពីការខិតខំប្រឹងប្រែងរបស់ សែន រ៉ាដេត រយៈពេលជាង៧ឆ្នាំនេះ បានធ្វើឲ្យកេរ្តិ៍ឈ្មោះល្បីល្បាញយ៉ាងខ្លាំង ក្នុងពិភពប្រដាល់គុនខ្មែរ ប្រភេទទម្ងន់ស្រាល រហូតទទួលបានតម្លៃខ្លួនខ្ពស់ជាងគេ មិនក្រោម៥០០ ក្នុងប្រភេទទម្ងន់៥១គីឡូក្រាម នៅកម្ពុជា ។ ថ្លែងប្រាប់ពីកន្លែងហ្វឹកហាត់ អ្នកប្រដាល់គីឡូរុយ សែន រ៉ាដេត លើកឡើងថា គេមានឈ្មោះល្បីរន្ទឺមកដល់បច្ចុប្បន្ននេះ គឺដោយសារការជម្រុញលើកទឹកចិត្តពីអតីតអ្នកប្រដាល់ល្បីឈ្មោះ សែន រ៉ាឌី ដែលជាបងប្រុសបង្កើតរបស់ខ្លួន ។ ដោយសារតែគំរូល្អរបស់បងប្រុសបូករួមការណែនាំបច្ចេកទេសផង ទើបធ្វើឲ្យគេអភិវឌ្ឍសមត្ថភាពក្លាយជាកីឡាករល្អមួយរូប ល្បីឈ្មោះក្នុងនៅប្រភេទទម្ងន់៥១គីឡូក្រាម ប្រទេសកម្ពុជា ។

ទោះបីកីឡាករជួរមុខ លើប្រភេទទម្ងន់៥១គីឡូក្រាមរូបនេះ បច្ចុប្បន្នកំពុងមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង នៅក្នុងវិស័យគុនខ្មែរយ៉ាងណាក្តី ក៏នៅមិនទាន់ដល់មហិច្ឆតារបស់ សែន រ៉ាដេត នៅឡើយទេ ពីព្រោះគេចង់ទទួលយកឱកាសចេញទៅប្រកួតកម្រិតអន្តរជាតិ ដើម្បីដកស្រង់បទពិសោធន៍ បន្តទៀត ។

គួររំលឹកថា កីឡាករ សែន រ៉ាដេត បានចូលប្រឡូក នៅក្នុងវិស័យកីឡាគុនខ្មែរ តាំងពីឆ្នាំ២០១៤ ចាប់តាំងពីតម្លៃខ្លួន១២ម៉ឺនរៀល ក្នុងមួយប្រកួត រហូតដល់ តម្លៃ២លានរៀល នៅ២០២០នេះ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner