រដ្ឋមន្រ្តីក្រសួងអប់រំ បានប្រកាសផ្អាកការហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ ព្រមទាំងផ្អាកការចេញ-ចូលក្នុងហុកីឡដ្ឋានជាតិ
អត្ថបទដោយ៖
ចាន់ វិចិត្រ


ឯកឧត្តម ហង់ ជួនណារ៉ុង រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា បានប្រកាសរផ្អាកការហាត់ប្រាណ និងលេងកីឡាគ្រប់ប្រភេទ និងផ្អាកការចេញ-ចូល ក្នុងបរិវេណពហុកីឡដ្ឋានជាតិ ចាប់ពីថ្ងៃទី០៧ រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ ។ នេះបើយោងតាមសេចក្ដីជូនដំណឹងចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០នេះ ឱ្យដឹងថា ការផ្អាកបណ្តោះអាសន្ន ដើម្បីឆ្លើយតបតាមការនែនាំរបស់ក្រសួងសុខាភិបាល ក្នុងការយកទីតាំងពហុកីឡដ្ឋានជាំតិសម្រាប់ប្រមូលសំណាកធ្វើតេស លើកទី២ នៃព្រឹត្តិការណ៍សហគមន៍២៨ ខែវិច្ឆិកា ។




ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។