តាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ 100 ភាគរយចាប់ផ្តើមចរាចរណ៍ក្នុងប្រទេសចិន

បរទេស៖ អស់រយៈពេលជាច្រើនឆ្នាំមកហើយដែលពិភពលោកបាននាំគ្នាព្យាយាមយ៉ាងខ្លាំងដើម្បីឲ្យរថយន្តដែលបើកបរដោយស្វ័យប្រវត្តិអាចដំណើរការជាធម្មតាបាន ប៉ុន្តែនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះនៅក្នុងប្រទេសចិនឯណោះវិញគេសង្កេតឃើញថាមានក្រុមហ៊ុនមួយរួចទៅហើយដែលស្ទើរតែអាចធ្វើឲ្យសុបិននេះក្លាយទៅជាការពិត។

យោងតាមការចេញផ្សាយរបស់ CNN នៅថ្ងៃនេះបានឲ្យដឹងថាក្រុមហ៊ុនដែលមានឈ្មោះថា AutoX និងត្រូវបានស្គាល់ថាជាក្រុមហ៊ុនដែលមានការគាំទ្រពីក្រោយដោយក្រុមហ៊ុនយក្សចិន Alibaba (BABA) នោះគឺបានប្រកាសថារថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួនគឺបានចាប់ផ្តើមដំណើរការជាសាធារណៈហើយនៅក្នុងទីក្រុង Shenzhen ហើយអះអាងទៀតថាខ្លួនបានក្លាយទៅជាក្រុមហ៊ុនដំបូងបង្អស់នៅចិនដែលទទួលបានអជ្ញាបណ្ណនេះ។

ជាក់ស្តែងកាលពីមុនក៏មានក្រុមហ៊ុនជាច្រើនដែរដែលបានធ្វើការសាកល្បង និងដំណើរការថយន្តបើកបរដោយស្វ័យប្រវត្តិរបស់ខ្លួន ប៉ុន្តែគឺអាចធ្វើឡើងនៅក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ហើយចាំបាច់ត្រូវបានអ្នកបើកបរម្នាក់ផងនៅពីខាងក្នុងរថយន្តផងដែរប៉ុន្តែសម្រាប់ AutoX លើកនេះវិញគឺខុសគ្នាស្រឡះ។

រថយន្តរបស់ AutoX ប្រមាណជា 25 គ្រឿងគឺនឹងដំណើរការដោយមិនមានអ្នកបើកបរឡើយហើយអាចធ្វើចរាចរណ៍នៅគ្រប់ទីតាំងជាច្រើនរបស់ទីក្រុង Shenzhenដោយមិនមានការហាមប្រាមពីសំណាក់រដ្ឋាភិបាលឡើយប៉ុន្តែតាមរយៈការបញ្ជាក់របស់ក្រុមហ៊ុនខ្លួនបច្ចុប្បន្នគឺផ្តោតសំខាន់តែទៅលើទីប្រជុំជនដែលមាន
មនុស្សរស់នៅច្រើនប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា AutoX បានកើតឡើងកាលពីឆ្នាំ 2016 ដោយអតីតជំនួយការគ្រូបង្រៀនម្នាក់មានឈ្មោះថាលោក Jianxiong Xiao ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen និងផ្តោតសំខាន់ទៅលើបច្ចេកវិទ្យារថយន្តបើកបរដោយស្វ័យប្រវត្តិ។បច្ចុប្បន្នក្រៅតែពីទទួលបានការគាំទ្រផ្នែកហរិញ្ញវត្ថុពីសំណាក់ Alibaba ហើយនោះខ្លួនក៏បានទទួលការសហការជាមួយនឹងក្រុមហ៊ុនរថយន្តFiat Chrysler៕

ស៊ុន លី
ស៊ុន លី
ធ្លាប់បំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានជាភាសាខ្មែរជាមួយនឹងស្ថាប័នព័ត៌មានមួយចំនួនរយៈពេល៧ឆ្នាំ។ បទពិសោធបកប្រែប្រភេទព័ត៌មានអន្តរជាតិនយោបាយសេដ្ឋកិច្ចនិងកីឡាផង។ បច្ចុប្បន្នកំពុងបំពេញការងារជាអ្នកបកប្រែអត្ថបទសារព័ត៌មានសេដ្ឋកិច្ចអន្តរជាតិឱ្យសារព័ត៌មាន AMS Economy
ads banner
ads banner
ads banner