អ្នកឆ្លង COVID-19 នៅទូទាំងពិភពលោកកើនឡើងជាង៦៦លាននាក់ ក្នុងនោះស្លាប់ជាង១លាន៥២ម៉ឺននាក់ និងជាសះស្បើយជិត៤៦លាននាក់
បរទេស៖ ជំងឺរាតត្បាតដ៏កាចសាហាវ COVID-19 បានចម្លងទៅមនុស្សសរុបចំនួន៦៦លាន២៣ម៉ឺន៩១២ករណី ក្នុងនោះមានអ្នកជម្ងឺសរុបចំនួន១លាន៥២ម៉ឺន៤ពាន់៤៥៧នាក់ស្លាប់ និង ជាសះស្បើយឡើងវិញសរុបចំនួន៤៥លាន៨១ម៉ឺន២ពាន់៤០៦នាក់នៅទូទាំងសកលលោក នេះបើតាមគេហទំព័រអន្តរជាតិ Worldometers នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ។
សហរដ្ឋអាមេរិកនៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ ដោយមានអ្នកឆ្លងចំនួន១៤លាន៧៧ម៉ឺន២ពាន់៥៣៥នាក់ ស្លាប់ចំនួន២៨ម៉ឺន៥ពាន់៥៥០នាក់ និងជាសះស្បើយចំនួន៨លាន៦៥ម៉ឺន៨ពាន់៨៨២នាក់ ។ ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺ COVID-19 គឺប្រទេសឥណ្ឌា ដោយមានអ្នកឆ្លងចំនួន៩លាន៦០ម៉ឺន៨ពាន់៤១៨នាក់ ស្លាប់ចំនួន១៣ម៉ឺន៩ពាន់៧៣៦នាក់ និងជាសះស្បើយ៩លាន៥ម៉ឺន៨ពាន់៨២២នាក់ ។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល ដោយមានអ្នកឆ្លងចំនួន ៦លាន៥៣ម៉ឺន៤ពាន់៩៥១នាក់ ស្លាប់១៧ម៉ឺន៥ពាន់៩៨១នាក់ និងជាសះស្បើយ៥លាន៧៤ម៉ឺន៤ពាន់៣៦៩នាក់ ៕

