កូវីដ​១​៩​៖​ ​ថៃនឹងរៀបចំ​ពិធី​ ​Count​down​ ​ឆ្លង​ឆ្នាំ​ថ្មី​ ​ទោះ​ទើប​មាន​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី​

​ទោះបីជា​មានការ​ឆ្លង​ក្នុង​សហគមន៍​ជាថ្មី​ ​នៅ​ប្រទេស​ថៃ​ ​ថ្មីៗ​នេះ​ ​ពោល​គឺ​ផ្ទុះ​ក្នុង​សហគមន៍​៣​លើក​មក​ហើយក៏​ដោយ​ ​សកម្មភាព​អប​អរសាទរ​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ ​នា​ពេល​ខាងមុខនេះ​ ​នឹង​ត្រូវ​រៀបចំ​បាន​តាម​ការ​គ្រោងទុក​ ​ប៉ុន្តែ​ត្រូវ​អនុវត្ត​ន៍តាម​ស្តង់​ដារ​សុវត្ថិភាព​សុខភាព​ ​នេះ​បើ​តាម​ឧត្តមសេនីយ៍​ N​at​tap​h​on N​ark​p​h​an​it​ ​ប្រធាន​គណៈ​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​១​៩​ (CCS​A​) ​ក្នុង​ប្រ​ទេស​ថៃ​ ​បញ្ជាក់​ ​ដោយ​ផ្អែក​តាម​ការ​បន្ធូរបន្ថយ​ភាព​រឹត​បន្តឹង​ខ្លះ​ៗ​ ​។​


​លោក​ថា​ ​គណៈកម្មការ​នឹង​ប្រជុំ​ទៀត​ ​នា​ថ្ងៃចន្ទ​នេះ​ ​ជាមួយនឹង​វិធានការ​ក្រសួងការបរទេស​ដែល​ត្រូ​បន្ធូរបន្ថយ​ការ​រឹតត្បិត​មួយ​ចំនួន​ ​សម្រាប់​ជនបរទេស​ចូល​មក​ប្រទេស​ថៃ​ ​បើ​ទោះបីជា​សុវត្ថិភាព​សុខភាព​សាធារណៈ​នៅតែ​ជា​ក្តី​កង្វល់​អាទិភាព​ក៏ដោយ​។​ ​បើ​តាម​ប្រភព​ថា​ ​សកម្មភាព​ឆ្លង​ឆ្នាំ​ថ្មី​នា​ពេល​ខាងមុខ​ ​ដែល​រួម​មាន​ទាំង​ការ​រាប់​ថយក្រោយ​ (​Count​down​) ​ជុំគ្នា​ ​ក៏​ត្រូវ​ស្ថិត​ក្រោម​វិធានការ​សុខាភិបាល​តឹងរឹង​ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​។​


​លោក​នាយករដ្ឋមន្ត្រី​ថៃ​ ​ថ្មីៗ​នេះ​ ​បាន​ណែនាំ​ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បង្កើន​វិធានការ​ប្រឆាំង​កូ​វី​ដ​១​៩​ ​ជាពិសេស​ ​នៅ​ខេត្ត​ស្ថិតនៅ​ភាគ​ខាងជើង​ ​ដែល​ទើប​ផ្ទុះ​ករណី​ថ្មីៗ​ ​ទាក់ទង​នឹង​ជនជាតិ​ថៃ​បាន​ចូល​មក​ប្រទេស​ឆ្លង​ព្រំដែន​ ​ដោយ​ខុសច្បាប់​ ​ពី​ក្រុង​ ​T​a​c​hile​i​k ​នៃ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។​ ​លោក​នាយករដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់​ថា​ ​ត្រូវ​តាមដាន​រក​អ្នក​ប្រាស្រ័យ​ទាក់ទង​នឹង​អ្នក​ផ្ទុក​កូ​វី​ដ​១​៩​ទាំងនោះ​ឲ្យបាន​ ​ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​អ្នកទេសចរ​ដែល​មាន​ផែនការ​មក​ចូលរួម​ពិធីបុណ្យ​គ្រី​ស្មា​ក់ ​និង​បុណ្យចូលឆ្នាំ​ថ្មី​ ​នៅ​ប្រទេស​ថៃ​ ​ចាប់ពី​ថ្ងៃ​ទី​១​០​ ​ដល់​ ​១​៣​ ​ធ្នូ​ ​២​០​២​០​៕​ ​ប្រភព​ពី​បាងកក​ប៉ុស្តិ៍​

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner