ក្រសួងអប់រំពន្យាពេលប្រឡងបាក់ឌុប ទៅពាក់កណ្តាលខែមករា ឆ្នាំ 2021
អត្ថបទដោយ៖
ហេង សុវណ្ណ
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃទី 07 ខែធ្នូ ឆ្នាំ 2020 នេះ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងពន្យារពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបទៅពាក់កណ្ដាលខែមករា ឆ្នាំ 2021 ខាងមុខ។
ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការសម្រេចពន្យារពេលប្រឡងបាក់ឌុបនៅពេលនេះ ដោយសារស្ថានភាពមិនទាន់ច្បាស់លាស់នៃផលប៉ះពាល់របស់ព្រឹត្តិការណ៍សហគមន៍ 28 វិច្ឆិកា។ ក្រសួងបញ្ជាក់ថា ក្រសួងនឹងជូនដំណឹងអំពីកាលបរិច្ឆេទច្បាស់លាស់នៃការប្រឡងនៅពេលក្រោយ។
គួរបញ្ជាក់ថា កន្លងទៅក្រសួងអប់រំ យុវជន និង កីឡាបានកំណត់យកថ្ងៃទី 21 – 22 ខែធ្នូ ឆ្នាំ 2020 ជាថ្ងៃប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប៕
ហេង សុវណ្ណ
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។