ជនសង្ស័យម្នាក់ ពាក់ព័ន្ធ ករណីជួញដូរគ្រឿងញៀន ត្រូវសមត្ថកិច្ចខណ្ឌច្បារអំពៅ២ចាប់វាយខ្នោះ

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅវេលាម៉ោង ១០ និង ៣០ នាទី ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះគ្មានលេខ ផ្លូវលំ ភូមិកណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

  លោក  អ៊ុ  រតនា  នាយប៉ុស្ដិ៍នគរបាល ច្បារអំពៅ២  បានឲ្យដឹងថា  ជនសង្ស័យម្នាក់ដែលត្រូវឃាត់ខ្លួន មានឈ្មោះ ជា កំសត់ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 ចំណែកដកហូតបានវត្ថុតាង: 
  • ក្រាមពណ៌សរថ្លា ០៥ កញ្ចប់ថង់តូច ។ បច្ចុប្បន្ននេះ ជនសង្ស័យខាងលេី រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីចាត់ការបន្តតាមនីតិវិធី ៕ ដោយ ៖ ភារ៉ា និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner