រដ្ឋបាលស្រុកតាំងគោក បន្តចុះធ្វើយុទ្ធនាការផ្សព្វផ្សាយអំពីវិធានការការពារជំងឺកូវីដ-១៩ តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

អត្ថបទដោយ៖
Kien Sereyvuth

ដោយសង្កេតឃើញថា ករណីរីករាលដាលនៃជំងឺ Covid-19 នៅលើសកលលោក និងនៅ ព្រះរាជាណាចក្រកម្ពុជា នៅតែរីករាលដាលឥតឈប់ឈរ ក៏ដូចជាការអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ប្រសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណអភិបាលខេត្តកំពង់ធំ ក៏ដូចជាសារអប់រំ របស់ក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំង នៃការរីករាលដាលរបស់មេរោគ Covid-19 ។
រដ្ឋបាលស្រុកតាំងគោក ក្រោមការបញ្ជាផ្ទាល់ពីអភិបាលស្រុកតាំងគោក បានបែងចែកជាពីរ ក្រុម ដើម្បីចុះធ្វើការផ្សព្វផ្សាយនិង ណែនាំដល់ម្ចាស់ភោជនីយដ្ឋាន កន្លែងកំសាន្ត ហាងផឹកស៊ីនានា អំពីវិធានការនៃការការពារជំងឺកូវីដ-១៩ របស់ក្រសួងសុខាភិបាល នៅតាមគោលដៅសំខាន់ៗ ក្នុងស្រុក តាំងគោក តាំងពីយប់ថ្ងៃអាទិត្យមកម្ល៉េះ ។
លុះដល់ព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ លោក ហាក់ ម៉ុងហួត អភិបាល នៃគណៈអភិបាលស្រុកតាំងគោក និងសហការី បានធ្វើការផ្សព្វផ្សាយដល់អាជីវករនៅផ្សារតាំងគោកពីវិធាន ការនៃការការពារ និងការធ្វើអនាម័យខ្លួនប្រាណ ដើម្បីជៀសឆ្ងាយពីជំងឺឆ្លងកូវីដ១៩ ព្រមទាំងបានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃជំងឺកូវីដ១៩ ទៅលើសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងបងប្អូនអាជីវករប្រសិនបើធ្វើប្រទេសកើតមានអ្នកឆ្លងនៅសហគមន៍យើង ដូចជាការបិទផ្សារ បង្ករអោយបងប្អូនមិនបានរកស៊ី បាត់បង់សេដ្ឋកិច្ចប្រចាំថ្ងៃជាដើម ។ បន្ទាប់ពីការផ្សព្វផ្សាយរួចមកលោកក៏បែងចែក ជាពីរក្រុមសម្រាប់ចុះផ្ទាល់ទៅដល់អាជីវករនៅផ្សារតាំងគោគ នឹងផ្សារទ្រៀលព្រមទាំងចុះទៅដល់ភោជនីយដ្ឋាន និងអាហារដ្ឋានសំខាន់ៗក្នុងស្រុកតាំងគោក ដើម្បីឲ្យពួកគេយល់ដឹងពីការធ្វើអនាម័យ និងវិធានការ នៃការការពារខ្លួនពីជំងឺកូវីដ-១៩ ។ ណែនាំអោយម្ចាស់ភោជនីដ្ឋាន ម្ចាស់អាជីវករពួកគាត់ត្រូវតែមានសម្ភារ និងបរិក្ខាអនាម័យផ្សេងដូចជា ម៉ាស់ ជែល អាល់កុល កន្លែងលាងដៃ ធុងសម្រាម ប៉ុស្ទ័រអប់រំ ស្តីពីការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរីករាលដាលរបស់មេរោគ Covid-19 សម្រាប់ភ្ញៀវឬអតិថិជនបានប្រើប្រាស់ លាងសម្អាតក៏ដូចជាបានយល់ដឹងពីមេរោគ Covid-19 គ្រប់គ្នា និងបានណែនាំព្រមទាំងនាំយក អាល់កុលទៅបាញ់ លាងអម្អាតដៃបងប្អូនប្រជាពលរដ្ឋ នៅក្នុងផ្សារតាំងគោក និងផ្សារទ្រៀល ព្រមទាំង ចាក់សារអប់រំរបស់ក្រសួងសុខាភិបាលជាសំលេងតាមមេក្រូតាមមូលដ្ឋានគ្រប់ភូមិ ឃុំទាំងអស់ ក្នុងស្រុកតាំងគោកផងដែរ ។ លើសពីនេះទៀត លោកក៏ណែនាំអោយអាជីវករ និងម្ចាស់ភោជណីដ្ឋាន ផ្ទះសំណាក់ និងបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្តបទបញ្ជា និងសេចក្តីណែនាំនេះអោយ បាន ម៉ឺងម៉ាត់ ទទួលខុសត្រូវ និងមានប្រសិទ្ធភាពបំផុតដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ក្រុមគ្រួសារនិងសហគមន៍ យើង គ្មាន Covid-19 ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner