ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៧ ខែធ្នូ, សីតុណ្ហភាពអប្បបរមាពី២០-២៦អង្សាសេ និងអតិបរមា ពី២៨-៣២អង្សាសេ

អត្ថបទដោយ៖
ហេង វណ្ណា

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០២០។ ជ្រលងសម្ពាធខ្ពស់ពីប្រទេសចិន រំកិលឡើងទៅលើជាមួយនឹងខ្យសល់មូសុងឦសាន បក់ខ្សោយមកលើកម្ពុជា។ សម្រាប់ថ្ងៃទី១១-១៥ ខែធ្នូ ប្រទេសកម្ពុជា នឹងទទួលឥទ្ធិពលពីក្រមិតសម្ពោធទាបខ្សោយ។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល

* សីតុណ្ណភាពអប្បបរមា មានពី២២-២៥ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣២អង្សាសេ

២៖ បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន

* សីតុណ្ណភាពអប្បបរមា មានពី២០-២២ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ

៣៖ តំបន់មាត់សមុទ្រ
* សីតុណ្ណភាពអប្បបរមា មានពី២៤-២៦ អង្សាសេ
* សីតុណ្ណភាពអតិបរមា មានពី២៨-៣០អង្សាសេ

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner