ទឹកប្រាក់ពីសប្បុរសជនជូនសម្ដេចតេជោសម្រាប់ទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ទទួលបានជាង 30លានដុល្លារអាមេរិកហើយ
រហូតមកដល់ពេលនេះថវិកាជាង 30 លានដុល្លារត្រូវបានទទួលពីសប្បុរសជន ដើម្បីគាំទ្រផែនការរៃអង្គាសរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាក្នុងការទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ កម្ពុជា ដោយឥតគិតថ្លៃ។
នៅលើគណនីផ្លូវការនាល្ងាចថ្ងៃទី8 ខែធ្នូ ឆ្នាំ2020 សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ ស្មារតីសាមគ្គីភាព វប្បធម៌នៃការ ចែក រំលែកក្នុងការប្រយុទ្ធ ប្រឆាំងជាមួយកូវីដ-19 ក្នុងចំណោមប្រជាជនកម្ពុជាយើងមានធំធេងមហាសាល ដែលបានក្លាយជាខឿនការពារសុខភាពរបស់ប្រជាជនដ៏រឹងមាំ»។
សម្ដេចតេជោបន្តថា៖« មកដល់ពេលនេះថវិកាដែលសប្បុរសជនចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លា មាន ប្រមាណ ជាង30លានដុល្លារអាមេរិក»។
កាលពីល្ងាចថ្ងៃទី7ខែធ្នូ ឆ្នាំ 2020 សម្តេចតេជោ ហ៊ុន សែន បានប្រកាសកំណត់ថវិកាមួយចំនួនដើម្បីទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ចំនួន 1 លានដូសសម្រាប់ដំណាក់កាលដំបូង ដើម្បីផ្តល់ដល់ក្រុម ដែលមានហានិភ័យខ្ពស់ និងប្រឈម។ សម្តេចបន្ថែមថា តែ1 លានដូសអាចប្រើបានតែ 500,000 នាក់ (មនុស្សម្នាក់ត្រូវការពីរដូស) ខណៈប្រជាជនកម្ពុជាមានប្រហែល16 លាននាក់ ទាំងកុមារ និង មនុស្ស ពេញវ័យ ដូច្នេះមនុស្សប្រហែល10 លាននាក់ត្រូវការវ៉ាក់សាំង។
សម្តេចតេជោនាយករដ្ឋមន្រ្តីក៏បានគ្រោងនឹងទិញថ្នាំចំនួន 2 ទៅ3 លានបន្ថែមទៀតសម្រាប់ដំណាក់កាលបន្ទាប់។បន្ទាប់ពីការប្រកាសនេះឧកញ៉ាក្នុងស្រុកមន្ត្រី ជាន់ខ្ពស់មន្រ្តីរាជកា និងសាធារណ ជនទូទៅបានបរិច្ចាគថវិការបស់ខ្លួនដល់ផែនការរបស់សម្តេច។
សម្ដេចតេជោក៏បានលើកឡើងថា ដោយមាន សំណូម ពរពីប្រជាជនយើង ខ្ញុំព្រះករុណាខ្ញុំ សុំ បន្ថែម គណនី2ទៀតនៅធនាគារអេស៊ីលីដា និងភ្នាក់ ងារវីង ដែលអាចផ្ទេរជាប្រាក់រៀល និងប្រាក់ដុល្លារ ដោយ មិន មានការបង់សេវា។ សម្រាប់វីង ចំពោះប្រាក់រៀលគឺ 9992 ប្រាក់ដុល្លារគឺ9991។ ចំពោះ ធនាគា រអេស៊ីលីដា ប្រាក់រៀលគឺ 00010556999989 ចំពោះប្រាក់ដុល្លារគឺ 00010556999999។
សម្រាប់សប្បុរសជន ដែលមានចិត្តសប្បុរស អាចចូលរួមវិភាគទានហិរញ្ញវត្ថុរបស់ពួកគេតាម រយៈ លោក សេង ទៀង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី (012 961 971) គណនីធនាគារ ABA អ្នកស្រីទេព សុធី (001249176) ។
សម្ដេចតេជោនាយករដ្ឋមន្ត្រីគូសបញ្ជាក់ថា សូមជនរួមជាតិយើងដែលចង់ចូលរួមផ្ញើ ប្រាក់តាមរយៈលេខគណនីខាងលើនេះ ដើម្បីចូលរួមទិញវ៉ាក់សាំងប្រឆាំងកូវីដ-19 ដែលខ្ញុំ ព្រះករុណាខ្ញុំ មានបំណង ចាក់ជូនប្រជាជនឱ្យបាន10លាននាក់ ដែលត្រូវការវ៉ាក់សាំង រហូត 20 លានដូស និងតម្រូវ ការ ចំពោះមុខនាដំណាក់កាលទីមួយ ចំនួន1លានដូស សម្រាប់ចាក់ ជូន 50 ម៉ឺននាក់ ដែលកំពុង បំពេញការ ងារ នៅកន្លែងដែលមានហានិភ័យ និងកំពុងមានហា និ ភ័យ ដែលអាទិភាពផ្តល់ជូនគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាល យុត្តិធម៌គ្រប់ប្រភេទ រហូតដល់កម្មករបោស សំរាមសម្អាត ទីក្រុង ទីប្រជុំជន។ល។ ដែលត្រូវ ទទួលបាននៅដំណាក់កាលទីមួយនេះ ៕