ថវិការបស់ឯ,ឧ ឃួង ស្រេង ត្រូវបានអភិបាលខណ្ឌ ច្បារអំពៅ ប្រគល់ជូនមន្ត្រីនគរបាល ដែលកំពុង ព្យាបាលជំងឺ
ភ្នំពេញ ៖ ថវិកាចំនួន ៤លានរៀល របស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នាំយកជូនដល់លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកចរាចរណ៍សណ្តាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌ ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅគេហដ្ឋាន នៅព្រលប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ។
ក្នុងឱកាសនោះ លោក ចេង មុន្នីរ៉ា បាននាំនូវការផ្តាំផ្ញើសួរសុខពីសំណាក់ ឯ,ឧអភិបាលរាជធានីភ្នំពេញ ដោយត្រូវខិតខំព្យាបាលជំងឺ និងស្តាប់តាមបញ្ជារបស់គ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយ ។
លោកអភិបាលខណ្ឌ បន្តថា លោកអនុសេនីយ៍ឯក រស់ ហ៊ន នាយរងផ្នែកសណ្ដាប់ធ្នាប់ចរាចរណ៍ខណ្ឌច្បារអំពៅ ដែលជាមន្ត្រីសកម្មការងារ ឈរជើងធ្វើចរាចរណ៍នៅភ្លើងស្តុប ផ្លូវជាតិលេខ១ (ផ្សារច្បារអំពៅ) មានជំងឺដុះដំសាច់ក្រោមថ្លើម ។
លោក ចេង មុនីរ៉ា បានឲ្យដឹងទៀតថា លោកអនុសេនីយ៍ឯក រស់ ហ៊ន ត្រូវបានក្រុមគ្រួសារ យកចេញពីមន្ទីរពេទ្យរដ្ឋ មកសំរាកនៅផ្ទះ និងកំពុងរៀបចំឯកសារ ដើម្បីបញ្ជូនទៅព្យាបាលនៅបរទេសបន្ត ។
ក្នុងឱកាសចុះសួរសុខទុក្ខនេះដែរ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ក៏បានជូនថវិកាផ្ទាល់ខ្លួនបន្ថែមចំនួន ២លានរៀលទៀត សម្រាប់បន្តការព្យាបាលជម្ងឺ ឱ្យឆាប់ជាសះស្បើយ ៕ ដោយធី វណ្ណលុក