ក្រុមហ៊ុនស៊ីងបាយអូថេក (Think Bio-Tech) ដែលជាក្រុមហ៊ុនវិនិយោគលើចម្ការឈើដាំធំជាងគេនៅកម្ពុជាបាននិងកំពុងបន្តផែនការដាំកូនឈើជាង ៣០ លានដើមក្នុងរយៈពេល ៤ ឆ្នាំពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣
ក្រុមហ៊ុនស៊ីងបាយអូថេក (Think Bio-Tech) ដែលជាក្រុមហ៊ុនវិនិយោគលើចម្ការឈើដាំធំ
ជាងគេនៅកម្ពុជាបាននិងកំពុងបន្តផែនការដាំកូនឈើជាង ៣០ លានដើមរបស់ខ្លួន ក្នុងរយៈពេល ៤ ឆ្នាំពីឆ្នាំ២០២០ដល់ឆ្នាំ២០២៣ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារប្រើប្រាស់ឈើ ក្នុងវិស័យឧស្សា
ហកម្មកែច្នៃឈើ ដែលបច្ចុប្បន្នកម្ពុជាកំពុងត្រូវការខ្លាំង ជាពិសេសនៅក្នុងវិស័យសំណង់ ដែលកំពុង តែត្រូវការឈើកែច្នៃខ្លាំងសម្រាប់បម្រើឱ្យការសាងសង់សំណង់ផ្សេងៗ។ ការវិនិយោគចម្ការឈើដាំដែល ត្រូវបានសាទរដោយមន្ត្រីជាន់ខ្ពស់នៃក្រសួងបរិស្ថានដែលចាត់ទុកចម្ការឈើដាំជាជម្រើសថ្មីមួយដើម្បី កាត់បន្ថយសម្ពាធលើការប្រើប្រាស់ឈើធម្មជាតិហួសកំណត់ និងដើម្បីចូលរួមការពារធនធម្មជាតិដែល
កម្ពុជានៅសល់នាពេលបច្ចុប្បន្នឱ្យបានគង់វង្ស។
លោក លូ ឈូឆាង នាយកក្រុមហ៊ុនស៊ីងបាយអូថេក (ខេមបូឌា)បានថ្លែងនៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០នេះថា ចាប់តាំងពីដើមខែធ្នូមក ក្រុមហ៊ុនស៊ីងបាយអូថេកបាននិងកំពុងឈូសឆាយសម្អាត ដីចន្លោះពី ៨.០០០ ទៅ ១០.០០០ ហិកតា នៅលើផ្ទៃដីសរុបលើផ្ទៃដីសរុបទំហំ ៣៤.០០៧ ហិកតា នៅលើដីរបស់ស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើបឹងចារ ស្ថិតនៅក្នុងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ដែលក្រុមហ៊ុនបានទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលកម្ពុជា ប្រើប្រាស់ដីព្រៃរបស់រដ្ឋសម្រាប់ដាំឈើជា
លក្ខណៈឧស្សាហកម្ម ក្រោមកិច្ចសហការជាមួយរដ្ឋបាល ព្រៃឈើ ក្រសួងកសិកម្ម រុក្ខប្រមាញ់និង
នេសាទ។ លោកនាយកក្រុមហ៊ុន បានគូសបញ្ជាក់ថា នៅក្នុងការឈូសឆាយដីសម្រាប់ដាំកូនឈើនេះ ក្រុមហ៊ុន ស៊ីង បាយអូថេក (ខេមបូឌា) មានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងការឈូសឆាយលើផ្ទៃដីទាំងអស់ដែលជាផ្ទៃដីព្រៃរិចរិលស្ថិតក្នុងទំហំដីដែលបានទទួល សិទ្ធិប្រើប្រាស់សម្រាប់ធ្វើចម្ការឈើដាំបម្រើក្នុងវិស័យឧស្សាហកម្មហើយក្រុមហ៊ុនបានបង់ថ្លៃសួយសារ
និងបុព្វលាភផលអនុផលព្រៃឈើដែលបានពីការឈូសឆាយស្របតាមគោលការណ៍ច្បាប់កំណត់។
លោកបានថ្លែងថា ក្រុមហ៊ុនបានត្រៀមដាំកូនឈើប្រភេទប្រេងខ្យល់ ចន្លោះពី ១០ ទៅ១២ លានដើមនៅអំឡុងខែឧសភា ឆ្នាំ២០២១ ខាងមុខ ពេលចាប់ផ្តើមរដូវវស្សាសាជាថ្មី។ លោកនាយក
ក្រុមហ៊ុនស៊ីងបាយអូថេក បានឱ្យដឹងថា នៅឆ្នាំ ២០២០ នេះ ក្រុមហ៊ុនបានដាំកូនឈើប្រភេទប្រេង
ខ្យល់បានចំនួនជាង ៣.០០០ ហិកតា មិនបានគ្រប់តាមផែនការកំណត់ចំនួន ៥.០០០ហិកតា ដោយ
សារតែរដូវវស្សាចាប់ផ្តើមយឺតនិងខណៈកម្ពុជាក៏ដូចជាពិភពលោកទាំងមូលជួបប្រទះនឹងវិបត្តិនៃជំងឺឆ្លងកូវីដ១៩។ លោក លូ ឈូឆាង បានមានប្រសាសន៍ថា ទាំងឆ្នាំ២០១៩ និងឆ្នាំ ២០២០ ក្រុមហ៊ុន
ស៊ីងបាយអូថេកបានដាំកូនឈើប្រភេទប្រេងខ្យល់បានចំនួនជិត៤ លានដើម ហើយ រំពឹងថានឹងចាប់
ផ្តើមទទួលផលនៅឆ្នាំ ២០២៣ ខណៈដើមឈើបច្ចុប្បន្ននេះមានការលូតលាស់បានល្អប្រកបដោយ
គុណភាព។ លោកលូ ឈូឆាង បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២១ ខាងមុខនេះ ក្រុមហ៊ុននឹងខិតខំឱ្យ កាន់តែខ្លាំងដើម្បីដាំកូនឈើឱ្យបានបន្ថែមទៀត ក៏ដូចជាបង្កើតការងារជូនប្រជាពលរដ្ឋនៅ ក្នុងសហ គមន៍នៅជុំវិញតំបន់នោះ។
លោក លូ ឈូឆាង បានថ្លែងថា ចម្ការឈើដែលដាំនេះនឹងទទួល បានផលក្នុងរយៈពេល ៥ ឆ្នាំ
ក្រោយការដាំដុះ ហើយផលឈើដែលទទួលបាន នឹងត្រូវប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ
បម្រើឱ៊្យការផលិតកែច្នៃឈើក្នុងប្រទេសដែលកំពុងតែមានតម្រូវការខ្ពស់។ លោកបានលើកឡើងថា តទៅថ្ងៃមុខ កម្ពុជាមានតម្រូវការខ្ពស់ក្នុងឧស្សាហកម្មកែច្នៃឈើ ដូច្នេះក្រុមហ៊ុនក៏ត្រូវការផ្ទៃដីបន្ថែម ដើម្បីពង្រីកឧស្សាហកម្មចម្ការឈើដាំរបស់ខ្លួនលើសពីអ្វីដែលមានបច្ចុប្បន្ននេះ និងក៏សូមអំពាវនាវ ដល់ពលរដ្ឋដែលមានដីទំនេរ អាចវិនិយោគលើចម្ការឈើដាំផងដែរ។ លោកបានបន្ថែមថាក្រុមហ៊ុននឹង ពង្រីកកិច្ចសហការជាមួយប្រជាសហគមន៍នានាដែលមានដីទំនេរដើម្បីដាំចម្ការឈើដាំ បង្កើតសេដ្ឋកិច្ច នៅមូលដ្ឋាន បង្កើតការងារនិងបង្កើនចំណូលជូនប្រជាពលរដ្ឋ។
ទាក់ទងនឹងការវិនិយោគចម្ការឈើដាំនៅកម្ពុជានេះ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា
មន្ត្រីនាំពាក្យក្រសួងបរិស្ថាន នៅអំឡុងដឹកនាំក្រុមអ្នកសារព័ត៌មានចុះទស្សនកិច្ចនៅចម្ការឈើដាំរបស់
ក្រុមហ៊ុនស៊ីងបាយអូថេកកាលពីខែកញ្ញាកន្លងទៅបានបង្ហាញការគាំទ្រនិងបានថ្លែងថាការការវិនិយោគលើចម្ការឈើដាំពិតជាមានសារៈសំខាន់ព្រោះវានឹងជួយកាត់បន្ថយសម្ពាធមកលើការប្រើប្រាស់ឈើ
ធម្មជាតិហើយការបង្កើតឱ្យមានឧស្សាហកម្មកែច្នៃឈើនេះ ក៏នឹងជួយបង្កើតការងារ និងបង្កើនចំណូល
ជូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ចូលរួមក្នុងកំណើនសេដ្ឋកិច្ចជាតិ។ លោក នេត្រ ភក្ត្រា បានថ្លែង
ថាការបង្កើតចម្ការឈើដាំគឺជាយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិ
និងចូលរួមពង្រឹងការអភិរក្សធនធានធម្មជាតិដែលកម្ពុជាមាននាពេលបច្ចុប្បន្ន។លោកបានកត់សម្គាល់ ក្រុមសកម្មជននយោបាយមួយចំនួន ដែលជ្រកក្រោមស្លាកអ្នកបរិស្ថាននិងអ្នកការពារព្រៃឈើ តែងតែ
ព្យាយាមបំផ្លាញឧស្សហកម្មចម្ការឈើដាំនៅកម្ពុជា និងបន្តចិញ្ចឹមទំនាស់នៅក្នុងបញ្ហាធនធានធម្មជាតិ
ដោយរៀបចំរបាយការណ៍បំផ្លើសការពិតនានា។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានធនធានធម្មជាតិនិងជីវៈចម្រុះដ៏សំបូរ
បែប។ ព្រៃឈើគ្របដណ្តប់ ៤៦,៨៦% នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអា
គ្នេយ៍។ មកទល់បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបានបង្កើតផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោម
យុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១% នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ ៧,៣ លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី ២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។ កម្ពុជាក៏ទទួលបាន នូវការកោតសរសើរពីសហគមន៍អន្តរជាតិថាបានអនុវត្តបានល្អលើការការពារនិងអភិរក្សជីវៈចម្រុះ និង បរិស្ថាន ព្រមទាំងបានកសាងកេរ្តិ៍ឈ្មោះល្អ នៅក្នុងឆាកអន្តរជាតិលើទីផ្សារឥណទានកាបូនស្ម័គ្រចិត្ត
ថែមទៀតផង៕