រថយន្តដឹកខ្សាច់បេីកបុករថយន្តកាមរីបាឡែនដាច់ កង់ខ្ទេច រួចបេីកគេចខ្លួនបាត់
អត្ថបទដោយ៖
ហេង វណ្ណា
ភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿង ត្រូវរថយន្តដឹកខ្សាច់ធុនធំមិនចាំស្លាកលេខ បេីកបុកដាច់កង់ខាងឆ្វេង រងការខូចខាតយ៉ាងដំណំ រួចបេីកគេចបាត់ ។ ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង៧ជាង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ជេីងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមសម្ដីបុរសម្នាក់ដែលជាអ្នកបកប្រែភាសាចិនបានប្រាប់ថា មុនពេលកេីតហេតុ ស្ត្រីម្នាក់ជាជនជាតិចិន បានបេីករថយន្តម៉ាក Toyota camry LE ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2Q-1400 ធ្វេីដំណេីរម្នាក់ឯង តាមបណ្ដោយផ្លូវ៦០ម៉ែត្រ ទិសដៅពីជេីងមកត្បូងបំណងទៅក្រុងតាខ្មៅ ខណៈមកដល់ចំណុចកេីតហេតុ ស្រាប់តែមានរថយន្តដឹកខ្សាច់ធុនធំមួយគ្រឿងមិនចាំស្លាកលេខ បានធ្វេីដំណេីរបញ្ច្រាស់គ្នាក្នុងល្បឿនលឿន រួចបានបុករថយ ន្ត camry LE ពីចហៀងខាងមុខផ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យដាច់កង់ចេញពីរថយន្ត និងរងការខូចខាតយ៉ាងដំណំ ចំណែកឯរថយន្តបង្កដឹកខ្សាច់បានបេីករត់គេចបាត់ ក៏ជាសំណាងល្អក្នុងករណីនេះមិនបង្កឲ្យនរណាម្នាក់រងរបួស ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះទៅដល់ រួចពិនិត្យឃេីញថា ករណីនេះមិនបង្កឲ្យមនុស្សរងរបួស និងមិនប៉ះពាល់ដល់សម្បត្តិរដ្ឋ ក៏ដូចជាពុំមានការប្ដឹងផ្ដល់ពីភាគីរងគ្រោះទេីបត្រឡប់ទៅវិញ ទុករថយន្តឲ្យម្ចាស់យកទៅជួសជុលដោយខ្លួនឯង ៕ ដោយ៖ ជីម ភារ៉ា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។