រថយន្តកាមរីបាឡែនបត់ឆ្លងផ្លូវលឿនទៅបុកម៉ូតូមួយគ្រឿងផ្លោងទៅប៉ះនឹងរថយន្តមួយគ្រឿងទៀតបណ្តាល​ ឲ្យបុរសម្នាក់រងរបួសធ្ងន់

  ភ្នំពេញ  ៖  រថយន្តបាឡែនពណ៌សមួយគ្រឿងមិនចាំស្លាកលេខបានបត់ឆ្លងផ្លូវក្នុងល្បឿនលឿនជ្រុលទៅបុកម៉ូតូម៉ាកXRមួយគ្រឿងផ្លោងទៅប៉ះនឹងរថយន្តស៊េរីទំនើបម៉ាកនីសាន់មួយគ្រឿងទៀតចតចិញ្ចើមផ្លូវបណ្ដាលឲ្យបុរសម្នាក់ម្ចាស់ម៉ូតូរងរបួសធ្ងន់។រួចរថយន្តបង្កបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩និង៥០ នាទីយប់ថ្ងៃទី០៩ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៦៦ កែងនឹងផ្លូវ៣៣១ ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

  តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា  មុនកើតហេតុគេឃើញរថយន្ត កាមរីបាឡែនពណ៌សមួយគ្រឿងមិនចាំស្លាកលេខបើកបរតាមបណ្ដោយផ្លូវលេខ៥៦៦ទិសដៅពីកើតទៅលិចខណះមកដល់ចំណុចកើតហេតុខាងលើកែងនឹងផ្លូវ៣៣១បានបត់ឆ្វេងដៃក្នុងល្បឿនលឿនក៍ជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកXRពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IC-7181ជិះដោយបុរសម្នាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាពីលិចទៅកើតពេញទំហឹងបណ្តាលឲ្យម៉ូតូផ្លោងទៅបះរថយន្តស៊េរីទំនើបម៉ាកនីសាន់មួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខ2BH-1761ដែរម្ចាស់ចតស្រៀមនៅមុខ ខុនដូររងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណាំ។ចំណែកអ្នកបើកម៉ូតូរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់មកដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ចំណែករថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានព្យាយាមបើករត់គេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទូលគោបណ្ដោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវរកឡានបង្កយកមកធ្វើការដោះស្រាយទៅតាមផ្លូវច្បាប់៕ដោយ  ៖  ជីម  ភារ៉ា
ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner