អភិបាលរាជធានីភ្នំពេញចូលរួមកិច្ចប្រជុំបើកមហាសន្និបាទលើកទី៤០របស់សមាគមAIMF តាមប្រព័ន្ធ(វីដេអូខុនហ្រ្វីន)

ភ្នំពេញ៖ វេលាម៉ោង១១,៣០នាទីយប់ ថ្ងៃទី០៩ ធ្នូ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានចូលរួមកិច្ចប្រជុំ លើកទី៤០ អភិបាលក្រុងប្រើប្រាស់ភាសាបារាំង ដែលមានសមាជិក១៣០ ប្រទេស ។ តាមប្រព័ន្ធអនឡាញ (វិដេអូខុនហ្វ្រីន) ដោយវិបត្ដិជំងឺកូវីដ-១៩ អភិ បាលក្រុងនីមួយៗ មិនអាចធ្វើដំណើរទៅចូលរួម នៃកិច្ចប្រជុំនៅទីក្រុងទុយនីស ប្រទេស ទុយនីស៊ី ដែលម្ចាស់ផ្ទះ នៃកិច្ចប្រជុំនេះ ។

កិច្ចប្រជុំត្រូវបានបែងចែកជា៣ផ្នែកធំៗ ៖ ទី១ សន្និសីទស្ដីពីទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល ។ទី២ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគមAIMF ។ ទី៣ កម្មវិធីបើកមហាសន្និបាតលើកទី៤០របស់សមាគម AIMF ដែលមាន២ ផ្នែកសំខាន់ៗ ។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាពរបស់លោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីសនិងជាប្រធានសមាគម AIMF ។ ពាក់ព័ន្ធនឹងពិធីបើកសន្និបាតស្តីពីទីក្រុងកំពុងអភិវឌ្ឍន៍និងប្រព័ន្ធឌីជីថលនេះ គឺជាមហាសន្និបាតលើកទី៤០ របស់សមាគមAIMF ហើយ សមាគមAIMFតែងតែប្រារព្ធធ្វើជាមួយនឹងសន្និសីទបច្ចេកទេសក្រោមប្រធានបទដាច់ដោយ ឡែក ពីឆ្នាំមួយទៅឆ្នាំមួយទៀតសម្រាប់ឆ្នាំ២០២០នេះ ។

សមាគមAIMFបានរៀបចំសន្និសីទមួយក្រោមប្រធានបទទីក្រុងកំពុងអភិវឌ្ឍន៍ និងប្រព័ន្ធឌីជីថល។
ទីក្រុងដែលបានចូលរួមក្នុងកិច្ចប្រជុំដោយផ្ទាល់និងតាមរយៈការបញ្ជូនតាមរូបភាពនិងសំឡេងនេះ មានទីក្រុងមួយចំនួន បានលើកឡើងពីអត្ថប្រយោជន៍ពីប្រព័ន្ធឌីជីថលនេះ មានប្រព័ន្ធឌីជីថល ធ្វើឲ្យសេដ្ឋកិច្ចមានការអភិវឌ្ឍរីកចំរើនយ៉ាងលឿនបំផុត ហើយប្រព័ន្ធឌីជីថលនេះក៏មានគុណវិបត្តិមួយចំនួនផងដែរ បើយើងប្រើប្រាស់មិនត្រូវទិសដៅ។

សូមបញ្ជាក់ថា នៅវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី០៩ខែធ្នូនេះ កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២របស់សមាគមAIMFនិងធ្វើឡើងក្រោមអធិបតីភាពលោកស្រីANNE Hidalgo អភិបាលទីក្រុងប៉ារីស និងជាប្រធានសមាគម AIMF ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner