កងពលធំអន្តរាគមន៍លេខ៣ ផ្សព្វផ្សាយ​ផែន​ការបង្ការការពារជំងឺ covid-19 និងដាក់​បទបញ្ជាស្តីពីការបង្ការការពារទប់ស្កាត់ និងគ្រប់គ្រងជំងឺcovid-19 ដល់បណ្តាកង​ពលតូចអន្តរាគមន៍ចំណុះទាំង៣

អត្ថបទដោយ៖
ជា សេឌី

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក កងពលធំអន្តរាគមន៍លេខ៣ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក វ៉ា សឿន អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី​ក្នុងពិធីផ្សព្វផ្សាយផែនការបង្ការការពារជំងឺ covid-19 របស់កងពលធំអន្តរាគមន៍លេខ៣ និងដាក់​បទបញ្ជាស្តីពីការបង្ការការពារទប់ស្កាត់ និងគ្រប់គ្រងជំងឺcovid-19 ក្នុងដំណាក់កាលព្រឹត្តិការណ៍​សហគមន៍២៨វិច្ឆិកា ដល់បណ្តាកងពលតូចអន្តរាគមន៍ចំណុះទាំង៣។ ពិធីនេះប្រារព្ធធ្វើនៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៩ ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០។

ពិធីនេះក្នុងគោលបំណងដើម្បីចូលរួមផ្សព្វផ្សាយជូនដល់នាយ និងពលទាហាន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋ ឲ្យចូលរួមការការពារ និងរក្សាអនាម័យ ជាពិសេសអនុវត្តនូវអនុសាសន៍​ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏ដូចជាសារអប់រំនានារបស់​ក្រសួងសុខាភិបាលសំដៅចូលរួមប្រយុទ្ឋប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ១៩ទាំងអស់គ្នា។

យោងបទបញ្ជាលេខ ០៤២/២០២០ ប.ជ. ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ ស្តីពី ការបង្ការការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងដំណាក់កាលព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា របស់មេបញ្ជាការកងទ័ពជើងគោក ផ្អែកតាមសភាពការណ៍ចាំបាច់ចំពោះមុខ មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣មាន៖

១. បណ្តាអង្គភាពចំណុះ ទីបញ្ជាការកងពលធំអន្តរាគមន៍លេខ ៣ កងពលតូចអន្តរាគមន៍លេខ ៧, កងពលតូចអន្តរាគមន៍លេខ៨, កងពលតូចអន្តរាគមន៍លេខ៩ និងបណ្តាអង្គភាព​ចំណុះទាំង​អស់ត្រូវយកចិត្តទុកដាក់អនុវត្ត និងចាត់វិធានការការពារឱ្យបានម៉ឺងម៉ាត់ ដូចខាងក្រោម៖

– ត្រូវបង្កើនការ បង្ការ ការពារ ទប់ស្កាត់ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល  ដល់យោធិនក្រោមឱវាទ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យបានយល់ច្បាស់​ពីឥទ្ធិពលនៃជំងឺកូវីដ-១៩។ គ្រប់កងឯកភាព ពិសេស កងឯកភាពហ្វឹកហ្វឺន កងពលធំអន្តរាគមន៍លេខ៣ ត្រូវគ្រប់គ្រងកម្លាំងមិនអនុញ្ញាតឱ្យសិក្ខាកាមចេញក្រៅបរិវេណអង្គភាព លើកលែងតែមានករណី​ពិសេសណាមួយ ហើយពេលចូលមកវិញ ត្រូវមានការត្រួតពិនិត្យសុខភាព តាមលក្ខណៈបច្ចេកទេស​ឱ្យបានត្រឹមត្រូវ។ យោធិនដែលពាក់ព័ន្ធក្នុងព្រឹត្តិការណ៍ សហគមន៍២៨វិច្ឆិកា ត្រូវយកសំណាកទៅពិនិត្យ និងធ្វើចត្តាឡីស័កឱ្យបានម៉ឺងម៉ាត់បំផុត ក្នុងករណីយោធិនមិនបានធ្វើចត្តាឡីស័ក ត្រូវអនុវត្តតាមក្រឹត្យវិន័យ ទូទៅរបស់កងយោធពលខេមរភូមិន្ទ​។

-គ្រប់ស្ថាប័នកងឯកភាព ត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្លួននូវវិធានការការពារជំងឺកូវីដ-១៩ស្តីពីគម្លាតសង្គម និងគម្លាតបុគ្គល។ ជាប្រចាំ ត្រូវពង្រឹងស្មារតីដល់យោធិនជំនាញគ្រប់ថ្នាក់ឱ្យមានភាពរឹងមាំ ម្ចាស់ការ ត្រៀមខ្លួនជាស្រេចចូលរួមប្រយុទ្ធប្រឆាំងនឹងជំងកូវីដ-១៩ តាមបទបញ្ជារាជរដ្ឋាភិបាលក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោកៗ។

– ច្រកចេញចូលបន្ទាយស្នាក់នៅ កន្លែងធ្វើការ កន្លែងហូបចុក សាលា កងឯកភាពហ្វឹកហ្វឺន​ត្រូវចាត់​តាំង​ការត្រួតពិនិត្យសុខភាព និងលាងសម្អាតដៃគ្រប់ពេល។ត្រូវវចូលរួមទប់ស្កាត់ រាល់ការ​បំភិតបំភ័យ​គ្រប់រូបភាព តាមរយៈការបំផុសព័ត៌មានតាម បណ្តាញសង្គម និងប្រភពផ្សេងៗ ដែលបំផ្លើសការពិត ធ្វើឱ្យជះឥទ្ធិពល​ដល់សង្គម និងសតិអារម្មណ៍ក្នុងជួរកងទ័ព។ ក្នុងករណីពិនិត្យឃើញមានយោធិនកើតរោគសញ្ញាសង្ស័យពាក់ព័ន្ធជំងឺកូវីដ-១៩ ត្រូវបញ្ជូនយោ​ធិននោះទៅកាន់មន្ទីរពេទ្យ ឬទំនាក់ទំនងលេខ១១៥ ដើម្បីពិនិត្យ និងព្យាបាលជាបន្ទាន់៕ សួនលីណា

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner