សភាជប៉ុនអនុម័តថវិកា ៣០០ពាន់លានដុល្លារទៀត ជួយសេដ្ឋកិច្ចពីវិបត្តិកូវីដ១៩

អត្ថបទដោយ៖
Kien Sereyvuth

ជប៉ុន៖ សភាជាន់ទាបដ៏មានឥទ្ធិពលរបស់ប្រទេសជប៉ុន នៅថ្ងៃពុធ ទី១០ មិថុនា បានអនុម័តកញ្ចប់ថវិកាបន្ទាន់ ជិត៣០០ពាន់លានដុល្លារអាម៉េរិក ដើម្បីចាត់វិធានការស្រោចស្រង់សេដ្ឋកិច្ចប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់ទី៣ លើលោកមួយនេះ ក្រោយពេលជំងឺកូវីដ១៩បានធ្វើឲ្យសេដ្ឋកិច្ចជាតិដើរថយក្រោយ។

នេះគឺជាកញ្ចប់ថវិកាអន្តរាគមន៍ លើបញ្ហាកូវីដ១៩ ជាលើកទី២ ក្នុងនោះ នឹងយកទៅចំណាយជួយដល់សហគ្រាសធនតូច និងផ្តល់ជាសាច់ប្រាក់ជូនបុគ្គលិកសុខាភិបាល។ កញ្ចប់នេះក៏នឹងយកទៅចំណាយជួយកម្មវិធីសង្គ្រោះហិរញ្ញវត្ថុ និងកម្ចីនានា របស់សហគ្រាសដែរ។

សេចក្តីព្រាងកញ្ចប់ថវិកា ៣១.៩១ទ្រីលានយេន ឬ ២៩៧ពាន់លានដុល្លារអាម៉េរិកនេះនឹងត្រូវបញ្ជូនទៅឆ្លងបន្ត នៅសភាជាន់ខ្ពស់ នាថ្ងៃសុក្រ យ៉ាងយូរ។ សូមបញ្ជាក់ថា កញ្ចប់ថវិកាលើកដំបូង ដែលជប៉ុនអនុម័តកាលពីថ្ងៃទី៣០ មេសានោះ រួមមានទាំងការជូនប្រាក់ប្រជាពលរដ្ឋទាំងអស់ និងកិច្ចការងារសុខាភិបាល៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner