ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគាស់ទំលុះទំលាយលួចសម្ភារៈ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តពោធិ៍សាត់៖ ប្រភពរាយការណ៍ពីកម្លាំងសហការ ចុះត្រួតពិនិត្យ និងស្រាវជ្រាវ ពាក់ព័ន្ធករណីចោរកម្ម នាសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នេះ មានករណីគាស់ទំលុះទំលាយលួចសម្ភារមន្ត្រីធនធានទឹក និងឧតុនិយម ឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចំនួន ២នាក់។

ប្រភពព័ត៌មានខាងលើបន្តថា មុខសញ្ញាជនសង្ស័យត្រូវបានកម្លាំងឃាត់ខ្លួនទី១ ឈ្មោះ ទេព សុខឡា ហៅប្រុស ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិព្រែកទី១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ទី២ ឈ្មោះ រុន រ៉ាត់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ន រស់នៅភូមិ.ឃុំជាមួយគ្នា ។

ការឃាត់ចាប់ខ្លួនជនសង្ស័យទាំង ២នាក់នេះ ខណៈពួកគេជាប់ពាក់ព័ន្ធករណីគាស់ទំលុះទំលាយបន្ទប់ស្នាក់នៅ មន្ត្រីធនធានទឹក និងឧតុនិយម ដើម្បីលួចយកសម្ភារៈ។ សម្ភារបាត់បង់រួមមាន តុបាយចំនួន ២ បេនម៉ូតូ និងបេនម៉ាសុីនភ្លើងចំនួន ២គ្រឿង កង្ហារធំចំនួន ៨គ្រឿង កងលម៉ូតូចំនួន ២ ឈើប្រភេទប្រណិត(ធ្នង់.នាងនួន និងម្រេញ) សរុបចំនួន ៦០០គីឡូក្រាម ម៉ូទ័រខាត់.ស្វាន និងម៉ាស៊ីនឈូសឈើចំនួន ៤គ្រឿង ម៉ាស៊ីនត្រជាក់ និងម៉ូទ័រញាក់ចំនួន ២គ្រឿង កង្ហារបឺតក្លិនចំនួន ១០គ្រឿង រួមទាំងគ្រឿងម៉ាស៊ីនមួយចំនួនទៀត និងផ្ទាំងសឡាទំហំ ៤០មល គុណនឹងទំហំ ៦០មលផងដែរ ។

ប្រភពបញ្ជាក់បន្ថែមទៀតថា ជនសង្ស័យជាមុខសញ្ញាត្រូវបានឃាត់ខ្លបានជាប់ពាក់ព័ន្ធករណី គាស់ទំលុះទំលាយលួចយកសម្ភាររបស់ឈ្មោះ ឆាត ខុម ភេទប្រុស អាយុ ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីធនធានទឹក និងឧតុនិយម ខេត្តពោធិ៍សាត់ បានស្នាក់នៅប្រចាំការទំនប់ទី៣ ស្ថិតនៅភូមិវាល ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បច្ចុប្បន្ន ជនសង្ស័យជាមុខសញ្ញាទាំង ២នាក់ រួមទាំងសម្ភារជាវត្ថុតាង រក្សាទុកជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ ដើម្បីបំពេញសំណុំឯកសារ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner