អ្នកស្រាវជ្រាវព្យាករណ៍ថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកដើរថយក្រោយចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២០ មុនពេលវិបត្តិ COVID-19

សហរដ្ឋអាម៉េរិក៖ ក្រុមអ្នកស្រាវជ្រាវបានឱ្យដឹងថា សេដ្ឋកិច្ចសហរដ្ឋអាម៉េរិកបានដើរថយក្រោយចាប់តាំងពីខែកុម្ភៈ ដើមឆ្នាំ២០២០នេះមកម្ល៉េះ ពោលគឺមុនវិបត្តិកូវីដ១៩ នេះបើ តាមសារព័ត៌មាន CGTN នាពេលថ្មីៗ ។

ការិយាល័យជាតិស្រាវជ្រាវសេដ្ឋកិច្ច បានឱ្យដឹងតាមរយៈសេចក្តីថ្លែងការណ៍មួយថា សមាជិករបស់ខ្លួនបានសន្និដ្ឋានថា ការងារ និងផលិតកម្មគឺបានធ្លាក់ចុះមិនធ្លាប់មានពីមុនមក និងបានរាលដាលនៅពាសពេញផ្ទៃប្រទេសក្នុងខែកុម្ភៈដើមឆ្នាំនេះ ។

ក្រុមអ្នកស្រាវជ្រាវបានពន្យារពេលធ្វើសេចក្ដីប្រកាសពីការធ្លាក់ចុះនៃសេដ្ឋកិច្ចនេះ រហូតដល់ទៅបួនខែ ដើម្បីផ្ទៀងផ្ទាត់ពីភាពប្រាកដប្រជា ។ ជាក់ស្តែងវិបត្តិសេដ្ឋកិច្ចចុងក្រោយនៅសហរដ្ឋអាម៉េរិក គឺបានចាប់ផ្ដើមតាំងពីចុងឆ្នាំ២០០៧មកម្ល៉េះ ប៉ុន្ដែមួយឆ្នាំបន្ទាប់ ទើបក្រុមអ្នកស្រាវជ្រាវបានធ្វើការប្រកាស ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner